រថយន្ត Concept ចិន ឌីហ្សាញដោយអតីតបុគ្គលិក Rolls-Royce នឹងត្រូវចូលរោងចក្រផលិត

  • 2020-02-03 04:13:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ចុះ​ផ្សាយ​របស់​ PC Autos បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​ផលិត​រថយន្ត​ចិន Hongqi នឹង​យក​​រថយន្ត Concept E115 SUV ដ៏​ទាក់​ភ្នែក​របស់​ខ្លួន ដែល​ដាក់​បង្ហាញ​ក្នុង​កម្មវិធី Frankfurt Auto Show កាល​ពី​ឆ្នាំ​មុន ផលិត​លក់​លើ​ទីផ្សារ។

ប្រភព​ខាង​លើ​អះអាង​ថា​ ប្រភេទ​សម្រាប់​ផលិត​លក់​ទីផ្សារ នឹង​មាន​រូបរាង​ស្រដៀង​គ្នា​ខ្លាំង​ទៅ​នឹង​ប្រភេទ Concept។ E115 SUV គឺ​ជា​ស្នាដៃ​ឌីហ្សាញ​របស់ Gilles Taylor ដែល​ធ្លាប់​បម្រើ​ការងារ​​នៅ​ក្រុមហ៊ុន​ផលិត​រថយន្ត​ប្រណីត Rolls-Royce។

E115 SUV ដែល​ដាក់​បង្ហាញ​ឆ្នាំ​មុន មាន​ការ​ផ្សព្វផ្សាយ​អំពី​សមត្ថភាព​បើកបរ​បាន​ចម្ងាយ ៦០០ គីឡូម៉ែត្រ ពេល​សាក​ភ្លើង​ពេញ (ជា​រថយន្ត​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​សុទ្ធ) និង​អាច​បង្កើន​សន្ទុះ​ពី ០ ដល់ ១០០ គ.ម/ម៉ ក្នុង​រយៈពេល​មិន​ដល់ ៤ វិនាទី។

ប្រភេទ​សម្រាប់​ផលិត​លក់​លើ​ទីផ្សារ​នេះ​ផង​ដែរ អាច​នឹង​ត្រូវ​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​នៅ​អំឡុង​ចុង​ឆ្នាំ ២០២០ នេះ៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សុខហេង