Galaxy S20 មានមុខងារកាមេរ៉ាថ្មីមួយ ដែលស្រដៀងនឹង iPhone 11

  • 2020-02-04 02:36:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ត្រកូល​ iPhone 11 មាន​មុខងារ​ពិសេស​ដែល​អនុញ្ញាត​ឲ្យ​ Developer ប្រើ​ប្រាស់​កាមេរ៉ា​ទាំង​អស់​ក្នុង​ពេល​តែ​មួយ​បាន។ អ្នក​បង្កើត​កម្មវិធី Filmic ក៏​បាន​បញ្ចេញ​កម្មវិធី​មួយ​ឈ្មោះ DoubleTake អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់ iPhone 11 ថត​វីដេអូ​ជា​មួយ​កាមេរ៉ា​ទាំង​អស់​ក្នុង​ពេល​តែ​មួយ រួម​មាន​កាមេរ៉ា​ក្រោយ និង​កាមេរ៉ា​មុខ។

ដំណឹង​លេច​ឮ​នា​ពេល​ចុង​ក្រោយ​នេះ គឺ Samsung បាន​បន្ថែម​មុខងារ​ស្រដៀង​គ្នា​នេះ​ទៅ​លើ​ Software កាមេរ៉ា​របស់​ Galaxy S20 ស្រាប់​តែ​ម្ដង​ ដោយ​មិន​ចាំ​បាច់​ដោន​ឡូដ​កម្មវិធី​នោះ​ឡើយ។ ផ្អែក​តាម​ចចាមអារ៉ាម មុខងារ​នេះ​នឹង​មាន​ឈ្មោះ​ថា "Single Take” ដែល​នឹង​ឲ្យ​អ្នក​ថត​រូបភាព​ជា​មួយ​កាមេរ៉ា​មេ​ទាំង​បី​គ្រាប់​នៅ​ផ្នែក​ខាង​ក្រោយ ​ហើយ​ក៏​អាច​ថត​វីដេអូ​ដោយ​ប្រើ​កាមេរ៉ា​ទាំង​បី​ក្នុង​ពេល​តែ​មួយ​បាន​ផង​ដែរ។

ក្រោយ​ពី​ថត​រួច អ្នក​ប្រើ​ប្រាស់​នឹង​អាច​ជ្រើស​រើស​ថា​គួរ​​រើស​យក​វីដេអូ/រូបភាព ថត​ចេញ​ពី​កាមេរ៉ា​មួយ​ណា។ ហើយ​ប្រសិន​បើ​ Samsung ដើរ​តាម​ LG នោះ អ្នក​អាច​រក្សា​ទុក​រូបភាព​ទាំង​បី​​សន្លឹក​ដែល​ថត​ជា​មួយ Single Take និង​បម្លែង​វា​ជា​រូបភាព GIF ដែល​ Zoom ចូល​និង Zoom ចេញ​បាន។

ទាក់ទង​នឹង​កាមេរ៉ា​ Selfie វិញ គេ​មិន​ដឹង​ថា​ វា​នឹង​អាច​​ប្រើ​ប្រាស់​ជា​មួយ​មុខងារ Single Take បាន​ឬ​យ៉ាង​ណា​នោះ​ទេ។ ប្រសិន​បើ​អាច​ប្រើ​កាមេរ៉ា Selfie មួយ​ទៀត គឺ​កាន់​តែ​ដូច​គ្នា​នឹង​ត្រកូល iPhone 11 ជា​មិន​ខាន៕

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង