iPhone 11 Pro ឌីហ្សាញតាមភីកអាប់ Tesla Cybertruck ដាក់លក់ថ្លៃ ៥០០០ដុល្លារ (វីដេអូ)
- 2020-02-04 03:34:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iPhone 11 Pro ឌីហ្សាញតាមភីកអាប់ Tesla Cybertruck ដាក់លក់ថ្លៃ ៥០០០ដុល្លារ (វីដេអូ)
ចន្លោះមិនឃើញ
ក្រុមហ៊ុនបច្ចេកវិទ្យាប្រណីតរុស្ស៊ី Caviar បានបញ្ចេញទូរសព្ទ iPhone 11 Pro ដែលឌីហ្សាញរាងជ្រុងៗ កាត់តាមរថយន្តភីកអាប់អគ្គិសនី Tesla Cybertruck។
ទូរសព្ទនេះត្រូវបានស្រោបដោយសំបកប្រភេទទីតានីញ៉ូម ដែលបំផុសគំនិតឌីហ្សាញតាមរថយន្ត Tesla Cybertruck ហើយត្រូវបានគេហៅថា Cyberphone។
យើងអាចមើលឃើងយ៉ាងច្បាស់នូវកាមេរ៉ា ៣គ្រាប់នៅខាងក្រោយខ្នងរបស់វា ខណៈផ្នែកខាងមុខត្រូវបានក្របដោយសំបក។ ទោះជាយ៉ាងណា សំបកនោះអាចបើក និងដើរតួជាជើងតម្របានទៀតផង។
ក្រុមហ៊ុន Caviar បានដាក់លក់ Cyberphone ក្នុងតម្លៃរហូតដល់ទៅ ៥ ០០០ដុល្លារឯណោះ ហើយផលិតត្រឹមតែ ៩៩គ្រឿងប៉ុណ្ណោះ។
យ៉ាងណាមិញ Cyberphone នៅតែមានលក្ខណៈដូច iPhone 11 Pro ធម្មតា គឺ កាមេរ៉ាក្រោយ ៣គ្រាប់, អេក្រង់ ៥,៨អ៊ីង និងប្រើបន្ទះឈីប A13 Bionic ជាដើម៕