ចេញតម្លៃត្រកូល Galaxy S20 ច្បាស់ៗ នៅកូរ៉េខាងត្បូង

  • 2020-02-05 01:35:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung នឹង​ប្រកាស​ចេញ​ Galaxy S ជំនាន់​ថ្មី​នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ ហើយ​ពេល​នេះ​គេ​បាន​ដឹង​អំពី​តម្លៃ​និង​ពេល​វេលា​ចេញ​លក់​​របស់​ស្មាតហ្វូន​ថ្មី នៅ​ទឹក​ដី​កំណើត​របស់​ក្រុមហ៊ុន។

Galaxy S20 នឹង​បើក​ទទួល​ការ​កុម្ម៉ង់​ទិញ​នៅ​ថ្ងៃ​ទី ១៤ ខែ​កុម្ភៈ ជា​មួយ​នឹង​​ការ​ចេញ​លក់​លើ​ទីផ្សារ​នា​ថ្ងៃ​ទី ៦ ខែ​មីនា សម្រាប់​ទីផ្សារ​ប្រទេស​កូរ៉េ​ខាង​ត្បូង។ Galaxy S20 គឺ​មាន​តម្លៃ​ចាប់​ពី ១,២៥ លាន​វ៉ុន ដែល​ស្មើ​ប្រមាណ ១០៥២ដុល្លារ។ សម្រាប់​ប្រភេទ Galaxy S20+ គឺ​មាន​តម្លៃ ១,៣៥ លាន​វ៉ុន ស្មើ​ប្រមាណ ១១៣៧ដុល្លារ។

ចំណែក Galaxy S20 Ultra វិញ​គឺ ១,៦ លាន​វ៉ុន (ប្រមាណ ១៣៥០ដុល្លារ) ប៉ុន្តែ​មិន​មែន​មាន​ទំហំ​អង្គ​ផ្ទុក ១២៨GB ដូច​ពីរ​ប្រភេទ​ខាង​លើ​នោះ​ទេ គឺ​មាន​ទំហំ​ដល់ ២៥៦GB។ តម្លៃ​ទាំង​នេះ​គឺ​សម្រាប់​ប្រភេទ​ដែល​មាន​ RAM ទំហំ ១២GB ដែល​វា​អាច​ជា​ជម្រើស RAM តែ​មួយ​គត់​នៃ​ត្រកូល S20៕​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង