ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី​ Odion Ighalo  អាច​លេង​ឲ្យ​ Man Utd ប៉ះ Chelsea

  • 2020-02-12 07:22:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Odion Ighalo ដែល​រត់​ពី​លីគ​កំពូល​ចិន​មក​ Premier League ព្រោះ​ខ្លាច​ការ​ឆ្លង​កូរ៉ូណា​ នឹង​បង្ហាញ​ខ្លួន​ដំបូង​ឲ្យ​ Manchester United ទល់​នឹង​ Chelsea។​

Ighalo

បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​ចាត់​ការ​ Solskjaer អតីត​កីឡាករ​ Watford បាន​ចាប់​ផ្ដើម​ហ្វឹកហាត់​ជាមួយ​សមាជិក​ក្រុម​ដទៃ​ទៀត​ ហើយ​បន្ទាប់​មក​រូប​គេ​នឹង​ចូល​លេង​ប្រកួត​ដំបូង​ក្នុង​ជំនួប​ដ៏​ធំ​នៅ​ទឹកដី​ Stamford Bridge។ Ighalo អតីត​សមាជិក​ Shanghai Shenhua ត្រូវ United ខ្ចី​ជើង​ដើម្បី​ដោះស្រាយ​វិបត្តិ​ខ្សែ​ប្រយុទ្ធ។​ ​

តារា​ស្បែក​ខ្មៅ​​វ័យ​៣០​ឆ្នាំ​គឺ​ជា​កីឡាករ​​ទី​ពីរ​របស់​បិសាច​ក្រហម​បន្ទាប់​ពី Bruno Fernandes ដែល​បង្ហាញ​ខ្លួន​ឲ្យ​ក្លឹប​ដំបូង​កាល​ប៉ះ​ Wolves នា​​ដើម​ខែ​កុម្ភៈ​​ក្នុង​ការប្រកួត​ស្មើ​គ្នា​ ០-០៕ ​

ប្រភព៖ Manchestereveningnews   ប្រែសម្រួល៖ រ័ត្ន

អត្ថបទថ្មី