ប៉ះពាល់សេដ្ឋកិច្ចខ្លាំងពេក! ស៊ី ជីងពីងប្រកាស សន្យាជួយឧស្សាហកម្ម​ដែល​រងគ្រោះ​ពី​វីរុស​កូរ៉ូណា

  • 2020-02-13 02:44:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ការខិតខំ​ជាថ្មី​ដើម្បី​ទប់ទល់​នឹង​ការខូចខាត​សេដ្ឋកិច្ច​កាន់តែ​ច្រើនឡើង ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង​ កាលពី​ថ្ងៃ​ពុធ​ទី​១២​កុម្ភៈ​ បាន​សន្យា​កាត់បន្ថយ​​ពន្ធ​និង​ផ្តល់​ជំនួយ​ផ្សេងៗ​ដល់​បណ្តា​ឧស្សាហកម្ម​ណា​ដែល​រងគ្រោះ​ពី​ការផ្ទុះ​កូរ៉ូណា​វីរុស​។​

​ការប្រកាស​របស់​មេដឹកនាំ​ចិន ​កើតឡើង​ចំ​ពេល​បណ្តា​ក្រុមហ៊ុន​ប្រឈម​ការ ខាតបង់​កាន់តែ​ច្រើន​ឡើង​ដោយសារ​តែ​ការបិទ​រោងចក្រ ការិយាល័យ ហាង​និង​ស្ថា​​ប័ន​ជំនួញ​ផ្សេងៗ​ក្នុង​ការចាត់វិធានកា​រ​ប្រឆាំង​ជំងឺជា​ទូទៅ​និង​យ៉ាង​តឹងរ៉ឹង​បំផុត​ដែល​មិន​ធ្លាប់​ត្រូវបាន​អនុវត្ត​តាំងពី​មុន​មក​។​ ​លោក​ស៊ី បាន​មានប្រសាសន៍​តាម​កញ្ចក់​ទូរទស្សន៍​ជាតិ​ថា ចិន​ត្រូវការ​ប្រតិបត្តិការ​សេដ្ឋកិច្ច​មាន​ស្ថិរភាព​និង​ភាព​សុខដុម​សង្គម​។​លោក​បាន​អំពា​វនា​ទៅគ្រប់​​រដ្ឋាភិបាល​និង​គណៈកម្មាធិការ​បក្ស​គ្រប់​កម្រិត​ថ្នាក់​ខិតខំ​ធ្វើការ​ដើម្បី​ឈ្នះ​សង្គ្រាម​ប្រឆាំង​នឹង​កូរ៉ូណា​វីរុស​COVID-19 ហើយ​ក្នុងពេល​ជាមួយគ្នា ព្យាយាម​សម្រេច​​ឲ្យបាន​គោលដៅ​សេដ្ឋកិច្ច​និង​អភិវឌ្ឍន៍​សង្គម​នៅ​ឆ្នាំនេះ​។​

​លោក​ស៊ី ដែល​ក៏​ជា​អគ្គលេខា​នៃ​គណៈកម្មាធិការ​កណ្តាលរ​បស់​គណបក្ស​កុំម្មុយនីស្ត​ចិន បាន​ធ្វើ​ការអំពាវនាវ​ដូច្នេះ​ក្នុងពេល​លោក​ធ្វើ​ជា​អធិបតី​នៃ​កិច្ចប្រជុំ​មួយ​​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​របស់​គណៈកម្មាធិកា​រ​កណ្តាល​របស់​គណបក្ស​កុំម្មុយនីស្ត​ចិន​កាលពី​ថ្ងៃ​ពុធ​។​ ​បើ​តាម​លោក​ស៊ី វិធានការ​ម៉ឺងម៉ាត់​ឡើង​គួរ​ត្រូវប្រកាន់យក​ដើម្បី​ទប់​វីរុស ជាពិសេស​នៅ​តំបន់​រង​ការវាយប្រហារ​ខ្លាំង ឬ​ប្រឈម​ខ្ពស់ នៅពេល​ការប្រយុទ្ធប្រឆាំង​​នឹង​ជំងឺឆ្លង​នេះ​ឈាន​ចូល​ដំណាក់កាល​សំខាន់​។​

​លោក​ថា ចាប់តាំងពី​ការផ្ទុះ​ជំងឺឆ្លង​នេះ​មក គ្រប់​តំបន់​និង​គ្រប់​ភាគី​បាន​បូជា​ខ្លួនឯង​ដើម្បី​សង្គ្រា​មមួយ​នេះ ដោយ​បុគ្គលិក​ពេទ្យ​ធ្វើការ​ខ្លាំង​ជាង​គេ​នៅ​ខ្សែ​​ត្រៀម​ជួរមុខ​។​ជា​ថ្មី​ទៀត​ លោក​បាន​អំពាវនាវ​ឲ្យ​បុគ្គលិក​សុខាភិបាល​និង​អាជ្ញាធរ​ខិតខំ​ដាក់​សុខភាព​និង​សុវត្ថិភាព​របស់​ប្រជាជន​ជា​អាទិភាព​កំពូល​៕

ប្រភព ៖ rasmeinews

អត្ថបទពេញនិយម