ញាក់សាច់! អ្នកស្លាប់កើនដល់ ២៤០នាក់ក្នុង១ថ្ងៃ មិនធ្លាប់មានចាប់តាំងពីផ្ទុះកូរ៉ូណាវីរុស

  • 2020-02-13 03:20:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​យ៉ាង​ហោច ២៤០​នាក់​ទៀត​ហើយ បាន​ស្លាប់​ដោយ​សារ​កូរ៉ូណាវីរុស​ក្នុង​ខេត្ត Hubei កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​ខណៈ​ដែល​ករណី​អ្នក​ឆ្លង​ថ្មី​មាន​រហូត​ដល់ ១៤ ៨៤០​នាក់ ដែល​ជា​ចំនួន​មិន​ធ្លាប់​មាន​ចាប់​តាំង​ពី​ផ្ទុះ​កូរ៉ូណា​វីរុស​ក្នុង​ទីក្រុង Wuhan កាលពីខែធ្នូ​ឆ្នាំ​មុន។

យោង​តាម​គណៈកម្មការ​សុខាភិបាល​ជាតិ​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មនុស្ស ១ ៣៥៥​នាក់ បាន​ស្លាប់​នៅ​ចិន​ដី​គោក​ដោយ​សារ​កូរ៉ូណាវីរុស ដោយ​ក្នុង​នោះ​អ្នក​ស្លាប់ ១ ៣១០​នាក់​នៅ​ក្នុង​ខេត្ត Hubei ម្នាក់​ក្នុង​ទីក្រុង ហុងកុង និង​ម្នាក់​ទៀត​នៅ​ហ្វីលីពីន។ ក្នុង​ចំណោម​អ្នក​ឆ្លង​ទាំង​អស់ ៣៣ ៦៩៣ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ ហើយ ១ ៤៣៧​នាក់​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ។

គួរ​ឲ្យដឹង​ថា បើ​គិត​មក​ត្រឹម​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍នេះ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​កូរ៉ូណាវីរុស​ទូទាំង​ពិភពលោក​កើនដល់ ១ ៣៥៥​នាក់​ហើយ ខណៈ​ដែល​អ្នក​ឆ្លង​សរុប​កើន​ដល់ ៦០ ០១៥​នាក់៕

ប្រភព៖ CNN   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម