១ដងគ្រប់ទឹក! អាល់ប៊ុមថ្មីរបស់ Justin Bieber ចេញ​ជាផ្លូវការ​ប្រមូលផ្ដុំ​ច្រើនបទសាហាវ

  • 2020-02-14 07:16:56
  • ចំនួនមតិ 69 | ចំនួនចែករំលែក 549

ចន្លោះមិនឃើញ


អាល់ប៊ុម​ថ្មី​បាន​ចេញ​ជា​ផ្លូវការ​ហើយ​ ចំណង​ដៃ​ពិសេស​ចំ​ថ្ងៃ​បុណ្យ​នៃក្ដី​ស្រឡាញ់​ពី​ Justin Bieber ហើយ​អាល់ប៊ុម​នេះ​ដែរ​មាន​ចំណងជើងថា​ «Changes»។

អាល់ប៊ុម​ថ្មី​នេះ​គឺជា​ Stidio Album ទី​ ៥ហើយ​របស់​ Justin ចេញ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​ ១៤ ខែកុម្ភៈ ឆ្នាំ ២០២០ ចេញ​ពី​កា​សហការ​ផលិត​របស់​ Justin Bieber ជាមួយ​នឹង​  Quavo, Post Malone, Clever, Lil Dicky, Travis Scott, Kehlani, និង​ Summer Walker។

ក្នុង​អាល់ប៊ុម​នេះ​ផង​ដែរ បទ​ «Yummy» បាន​ក្លាយ​ជា​បទ​មេ​ធំ​ជាងគេ ចេញ​កាល​ពី ថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២០ និង​ក្រោយ​មក​មាន​បទ «Intentions» បទច្រៀងជាមួយ Quavo។ ប៉ុន្តែ​ក្រៅពី​នេះ​ក៏​នៅបទ​ចម្រៀង​ផ្សេង​ទៀត​ចេញ​សរុប​នៅ​ថ្ងៃ​នេះ​តែម្ដង ដោយ​ក្នុង​នោះរួមមាន៖

១. បទ​ «Forever (feat. Post Malone & Clever)»

២. បទ «Changes»

៣. បទ «All Around Me»

៤. បទ «Habitual»

៥. បទ «Come Around Me»

៦. បទ «At Least For Now»

៧. បទ «That's What Love Is»

៨. បទ «Confirmation»

៩. បទ «E.T.A»

១០. បទ «Second Emotion (feat. Travis Scott)»

១១. បទ «Take It Out On Me»

១២. បទ «Running Over»

១៣. បទ «Available»

អត្ថបទ៖ យី សុធារី