អតីតមេដឹកនាំបក្សភឿថៃ ជាប់ពន្ធនាគារពីរឆ្នាំ ពីបទលក់ដីវត្តធ្វើទីលានវាយកូនហ្គោល

  • 2020-02-18 03:27:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​មេ​ដឹកនាំ​បក្ស​ភឿថៃ​លោក Yongyuth Wichaidit នឹង​ត្រូវ​ជាប់​ពន្ធនាគារ​រយៈ​ពេល ២​ឆ្នាំ​ក្រោយ​ពេល​ដែល​សារ​ឧទ្ធរណ៍​បានបដិសេធសំណើដើម្បីប្តឹងឧទ្ធរណ៍សេចក្តីសម្រេចរបស់លោកកាលពីឆ្នាំមុន ដែលបានរកឃើញថាគាត់មានកំហុសក្នុងការអនុញ្ញាតឱ្យលក់ដីវត្តអារាមដើម្បីបើកផ្លូវសម្រាប់ធ្វើទីលានវាយកូនហ្គោល។

យោង​តាម Bangkokpost ឲ្យ​ដឹង​ថា​មន្ត្រី​ពន្ធនាគារ បាន​នាំ​ខ្លួន​លោក Yongyuth ទៅ​កាន់​ពន្ធនាការ​បាងកក Remand ក្រោយ​ពេល​ដែល​ចៅ​ក្រម​សម្រេច​មិន​បញ្ជូន​រឿង​ក្ដី​ទៅ​តុលាការ​កំពូល។ ប្រធានពន្ធនាគារលោក Krit Krasaethip បានមានប្រសាសន៍ថា “លោកនឹងត្រូវ បានអនុវត្តក្រោមបទបញ្ជាពន្ធនាគារដោយគ្មានសិទ្ធិតវ៉ា” បើ​ទោះ​បី​ជា​ការពិនិត្យសុខភាពជាចាំបាច់នៅពន្ធនាគារ រកឃើញថាលោក Yongyuth កំពុងមានជំងឺរលាកសន្លាក់, ជំងឺបេះដូង និងជំងឺដក់ទឹកក្នុងភ្នែក​ក៏​ដោយ។

គួរឲ្យ​ដឹង​ថា គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយដែលបានស៊ើបអង្កេតការលក់ដីនេះ បានរកឃើញថាលោក Yongyuth មានកំហុសក្នុងការលុបចោលបទបញ្ជារបស់នាយកដ្ឋានដីធ្លីដែលបានដកហូតការលក់ដីមានទំហំ ជាង ១១៧ ហិចតាដែលជាកម្មសិទ្ធិរបស់វត្តថាមគីរីរ៉ា ទៅឲ្យក្រុមហ៊ុនឯកជន Alpine រៀលអ៊ីស្ទេត និងក្លឹបកូនហ្គោល Alpine កាលពីឆ្នាំ ២០០២៕

ប្រភព៖ Bangkokpost   ប្រែ​សម្រួល៖ រ័ត្ន