ក្លឹប​៤​ដែល​ចំណេញ​​ខ្លាំង​ពី​ទណ្ឌកម្ម​របស់​ City នៅ​ពាន​ទ្វីប​អឺរ៉ុប​

  • 2020-02-18 04:05:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester City បាន​ជាប់​ពិន័យ​មិន​ឲ្យ​លេង​គ្រប់​កម្មវិធី​អឺរ៉ុប​មាន​ដូចជា​ UEFA Champions League, Europa League សម្រាប់​២​រដូវ​កាល​បន្ទាប់​។

ការ​ពិន័យ​នេះ​ធ្វើ​ឡើង​ក្រោយ​ UEFA រក​ឃើញ​ថា​​ក្រុម​រហស្សនាម​ពណ៌​ផ្ទៃ​មេឃ​បាន​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​នូវ​ច្បាប់​ "តុល្យភាព​ហិរញ្ញ​វត្ថុ" ដោយ​ពួកគេ​បាន​ចំណាយ​លុយ​ច្រើន​លើស​ចំណូល​​ដើម្បី​ទិញ​ដូរ​កីឡាករ​នៅ​អំឡុង​ប៉ុន្មាន​រដូវ​កាល​ចុង​ក្រោយ​។ មាន​ក្លឹប​៤​ដែល​ចំណេញ​ពី​ទណ្ឌកម្ម​របស់​ City៖

#១ Liverpool

២​រដូវ​កាល​ចុង​ក្រោយ​នេះ​ក្លឹប​នៅ​ Premier League មាន​តែ​ Manchester City និង​ Liverpool ប៉ុណ្ណោះ​ដែល​ប្រកួត​ប្រជែង​គ្នា​ដណ្ដើម​ពាន។​ បើ​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស​សម្រេច​ដាក់​ទណ្ឌកម្ម​លើ​ City មិន​ថា​កាត់​ពិន្ទុ​ ឬ​ទម្លាក់​ទី​លីគ​ទី​ពីរ​នៅ​រដូវ​កាល​ក្រោយ​គឺ​សុទ្ធតែ​មាន​ផល​ចំណេញ​ដល់​ Liverpool ក្នុង​ការ​បន្ត​ធ្វើ​ព្យុះភ្លៀង​នៅ​ Premier League។​

#២ Manchester United

ទទួល​ស្គាល់​ការ​ពិត​ថា​ United ធ្លាប់​ជា​ក្រុម​ខ្លាំង​នៅ​អង់គ្លេស​ ប៉ុន្តែ​បច្ចុប្បន្ន​កុំ​ថា​ឡើយ​នៅ​អង់គ្លេស​សូម្បី​នៅ​ទីក្រុង​មេសឆេសស្ទ័រ​ ក៏​ពួកគេ​មិនមែន​ជា​ក្រុម​ខ្លាំង​ដាច់​គេ​ដូច​ពី​មុន​ដែរ​ដោយ​សារ​ភាព​ខ្លាំង​ក្លា​របស់​ City។ ក្នុង​ករណី​ដែល​អ្នក​ជិត​ខាង​ត្រូវ​រង​ទណ្ឌ​កម្ម​ពី​ទ្វីប​អឺរ៉ុប​នោះ​អ្នក​ចាត់​ការ​ ឬ​កីឡាករ​ល្បី​ៗ​អាច​ចាកចេញ​ពី​ក្លឹប​ ដូច្នេះ​ United នឹង​ក្លាយ​ជា​ក្រុម​ល្អ​ផ្ដាច់​គេ​ក្នុង​​ទីក្រុង​សារ​ជា​ថ្មី។​

៣# Chelsea និង​ Tottenham

Chelsea ​បច្ចុប្បន្ន​ឈរ​លេខ​៤​ ខណៈ​ Tottenham ឈរ​លេខ​៥​ដូច្នេះ​បើ​សិន​ពួកគេ​រក្សា​ចំណាត់​ថ្នាក់​នេះ​ដល់​ចុង​រដូវ​កាល​ក្លឹប​ទាំង​ពីរ​នឹង​​មាន​កៅអី​ Champions League នៅ​រដូវ​កាល​ក្រោយ​ដោយ​សារ​ទណ្ឌ​កម្ម​របស់​ Manchester City នៅ​ពាន​អឺរ៉ុប៕

ប្រភព៖ Express   អត្ថបទ៖ សៀនហួរ

អត្ថបទពេញនិយម