Liverpool ចាញ់​ Atletico និង​ស៊ុត​មិន​ចំ​គោល​ដៅ​សូម្បី​១​ជើង​

  • 2020-02-18 23:40:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool ដែល​ជា​ក្រុម​ការពារ​តំណែង​ជើង​ឯក​ចាស់​កំពុង​​ស្រពិចស្រពិល​សម្រាប់​កៅអី​វគ្គ​បន្ត​ក្រោយ​ចាញ់​ Atletico Madrid ១​ទល់​នឹង​០ សម្រាប់​ជើង​ទី​មួយ​ វគ្គ​១៦​ក្រុម។​

ការ​ប្រកួត​កាល​ពីយប់​មិញ​ម្ចាស់​ផ្ទះ​បើក​ការ​នាំ​មុខ​តាំង​ពី​ដើម​វគ្គ​ទី​មួយ​ ស៊ុត​បញ្ចូល​ទី​ដោយ​ខ្សែ​បម្រើ​ Saul Niguez នៅ​៤​នាទី​ដំបូង​នៃ​វគ្គ​ទី​មួយ។​ ក្រោយ​មាន​គ្រាប់​ចំណេញ​ Atletico ហាក់​លែង​ខ្វល់​ពី​ការ​វាយ​លុយ​ និង​បង្កើន​ការ​ ការពារ​ច្រើន​ក្នុង​ប្រកួត​នោះ​ដោយ​ពួកគេ​មាន​ការ​គ្រប់គ្រង​បាល់​ត្រឹម​២៧%​ប៉ុណ្ណោះ។​

ដោយ​ឡែក​ Liverpool វិញ​មិន​អាច​ទម្លុះ​រនាំង​ការពារ​ដ៏​រឹង​របស់​ក្រុម​ជើង​ខ្លាំង​អេស្ប៉ាញ​បាន​ឡើយ ក្នុងនោះ​ពួកគេ​មាន​ឱកាស​ស៊ុត​៨​ជើង​ ប៉ុន្តែ​គ្មាន​គ្រាប់​ណា​មួយ​ចំ​គោលដៅ​ទេ។​ ជើង​ទី​ពីរ​នឹង​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Anfield ៣​សប្ដាហ៍​ទៀត៕

ប្រភព៖ Dailymail   ប្រែសម្រួល៖ សៀនហួរ