Samsung នឹងបំពេញតាមចិត្តអ្នកគាំទ្រ ដែលចង់បានចំណុចមួយខ្លាំងលើ Galaxy S20

  • 2020-02-19 09:36:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំណុច​​ដ៏​ទាក់ទាញ​មួយ​នៃ​ត្រកូល Galaxy S20 ថ្មី គឺ​អេក្រង់​ដែល​មាន​ Refresh Rate 120Hz។ យ៉ាងណាក្ដី​ អ្នក​​ប្រើ​ប្រាស់​នឹង​ត្រូវ​ជ្រើស​រើស​រវាង​អេក្រង់ 120Hz និង​​ការ​បង្ហាញ​កម្រិត QHD ដោយ​សារ​ 120Hz គឺ​អាច​ដំណើរ​ការ​បាន​តែ​ពេល​អេក្រង់​មាន​កម្រិត​បង្ហាញ FullHD ប៉ុណ្ណោះ។

ប៉ុន្តែ​បើ​ផ្អែក​តាម​ដំណឹង​ថ្មី Samsung នឹង​នាំ​យក​ 120Hz នៅ​កម្រិត QHD តាម​រយៈ​ការ​អាប់ដេត​ថ្មី​មួយ​ផ្នែក Software។ ទូរសព្ទ​នឹង​អាច​ធ្វើ​ការ​ផ្លាស់​ប្ដូរ​រវាង 60Hz និង 120Hz ដោយ​ស្វ័យប្រវត្តិ​ផ្អែក​លើ​កម្មវិធី​ដែល​ដំណើរ​ការ ដើម្បី​ធ្វើ​ឲ្យ​ថ្ម​ប្រើ​បាន​យូរ។

ដំណឹង​នេះ​គឺ​បាន​មក​ពី​រូបភាព Screenshot នៃ Galaxy S20 មួយ​ប្រភេទ ដំណើរ​ការ​ដោយ Software ជំនាន់​ថ្មី ដែល​វា​បង្ហាញ​អំពី​ជម្រើស​ "Dynamic” នៃ​ Refresh Rate របស់​អេក្រង់។ ផ្អែក​តាម​ការ​ប៉ាន់​ស្មាន​ Refresh Rate នឹង​ធ្លាក់​មក​នៅ 60Hz នៅ​ពេល​ដែល​កម្ដៅ​ថ្ម​​កើន​លើស​ពី ៤២ អង្សា​សេ ឬ​នៅ​ពេល​ថ្ម​នៅ​សល់​ត្រឹម ៥%។ បន្ថែម​ពី​នេះ​ទូរសព្ទ​នឹង​បន្ថយ Refresh Rate ពេល​ស្ថិត​នៅ​ក្នុង​កម្មវិធី​ដូច​ជា Google Maps ឬ​កម្មវិធី​កាមេរ៉ា​​ជា​ដើម។

គួរ​បញ្ជាក់​ថា​ ​គេ​មិន​ទាន់​ដឹង​ថា​ការ​អាប់ដេត​​នេះ​នឹង​មក​ដល់​ពេល​ណា​នោះ​ទេ៕​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង