Toyota ប្រាប់កម្រិតស៊ីសាំងឡាន Camry ស៊េរីថ្មី ប្រភេទប៉ុងពីរ

  • 2020-02-20 07:46:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​លើក​ដំបូង​ Toyota បាន​ដាក់​លក់​រថយន្ត​​ Camry AWD (ប្រភេទ​ប៉ុង​ពីរ) លក់​នៅ​សហរដ្ឋអាមេរិក ដែល​ជា​ប្រភេទ​ផលិត​ឡើង​ផ្ដាច់​មុខ​សម្រាប់​អាមេរិក​ខាង​ជើង​ ដោយ​ការ​អភិវឌ្ឍ​ធ្វើ​នៅ​អាមេរិក និង​ដំឡើង​នៅ​រោងចក្រ​ Toyota នៅ​ Kentucky។

ប្រព័ន្ធ AWD ដែល​បំពាក់​លើ​រថយន្ត Toyota Camry ចាប់​ពី​ស៊េរី​ឆ្នាំ ២០២០ ទៅ គឺ​ជា​ Dynamic Torque Control AWD។ ប្រព័ន្ធ​នេះ​ធ្វើ​ឲ្យ​ Toyota Camry AWD ឆ្នាំ ២០២០ ស៊ី​ប្រេង​​ជា​មធ្យម​ប្រមាណ​ ៨,១ លីត្រ/១០០ គ.ម (បើក​​ក្នុង​ក្រុង​​ស៊ី ៩,៤ លីត្រ/ក្រៅ​ក្រុង​ស៊ី ៦,៩១ លីត្រ ) សម្រាប់​Option LE និង​ SE។ ចំណែក XLE និង XSE ស៊ី​ប្រេង​ជា​មធ្យម​ប្រមាណ​ ៨,៤ លីត្រ/១០០ គ.ម (បើក​​ក្នុង​ក្រុង​​ស៊ី ៩,៤ លីត្រ/ក្រៅ​ក្រុង​ស៊ី ៦,៩១ លីត្រ)

កម្លាំង​របស់​រថយន្ត​ Toyota Camry AWD ឆ្នាំ ២០២០ គឺ​បាន​មក​ពី​ម៉ាស៊ីន DOHC ចំណុះ ២,៥ លីត្រ ៤ ស៊ីឡាំង ជា​មួយ​នឹង​ប្រអប់​លេខ​ស្វ័យប្រវត្តិ ៨ វគ្គ។ រថយន្ត​ថ្មី​​នេះ​នឹង​ចេញ​លក់​នៅ​អំឡុង​ពាក់​កណ្ដាល​ឆ្នាំ ២០២០ នេះ៕​​

ប្រភព៖ Carbuzz   ប្រែ​សម្រួល៖ សុខហេង