ពេទ្យជំនាញចិនព្រមានថា អ្នកជាសះស្បើយពីកូរ៉ូណាវីរុសហើយ ក៏នៅតែអាចចម្លងជំងឺបានទៀត

  • 2020-02-21 03:18:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ខាង​ជំងឺ​ឆ្លង​ផ្លូវ​ដង្ហើម​របស់​ចិន​មួយ​រូប បាន​ធ្វើ​ការ​ព្រមាន​ថា​អ្នកដែល​ជាសះស្បើយពីកូរ៉ូណាវីរុសហើយ ក៏នៅតែអាចចម្លងជំងឺបានទៀត​ដោយ​សារ​រក​ឃើញ​មាន​ដាន​វីរុស​ក្នុង​ខ្លួន​របស់​ពួកគេ។

យោង​តាម​លោក Zhao Jianping ប្រធានក្រុមជំនាញកំពុងធ្វើការដើម្បីទប់ស្កាត់ការផ្ទុះឡើងវីរុសនៅហ៊ូប៉ី​ឲ្យ​ដឹង​ថា "យើងមិនគួរសម្រាកទេ។ តួលេខនេះអាចកើនឡើងម្តងទៀត។” នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ Southern People Weekly លោក Zhao ឲ្យ​ដឹង​ទៀត​ថា មាន​ករណី​ច្រើន​ក្នុង​ប្រទេស​ចិន​ដែល​អ្នក​ជំងឺ​ព្យាបាល​ជា​សះ​ស្បើយ​ហើយ នៅ​តែ​បន្ដ​រក​ឃើញ​ដាន​វីរុស​ក្នុង​ខ្លួន​របស់​ពួកគេ​តាម​រយៈ​ការ​ធ្វើ​តេស្ដ​អាស៊ីដ nucleic។ ករណី​នេះ​ស្រដៀង​គ្នា​ទៅ​នឹង​លទ្ធផល​ជា​ច្រើន​ក្នុង​ប្រទេស​កាណាដា ដែល​ប្ដី​ប្រពន្ធ​មួយ​គូ​ដែល​ត្រូវ​បាន​ព្យាបាល​ឲ្យ​ជា​សះ​ស្បើយ​ពី Covid-19 ត្រូវ​បាន​រក​ឃើញ​ដាន​វីរុស​ក្នុង​ខ្លួន​នៅ​ឡើយ។

“យើង​ក៏​មាន​ករណី​នេះ​ជា​ច្រើន​ដែរ ហើយ​វា​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់។ តើ​យើង​នឹង​ដាក់​អ្នក​ជំងឺ​ទាំង​នោះ​នៅ​ទី​ណា? យើង​មិន​អាច​បញ្ជូន​ពួកគេ​ទៅ​ផ្ទះ​វិញ​ទេ ដោយសារ​អាច​ចម្លង​អ្នក​ដទៃ​ថែមទៀត ប៉ុន្តែ​យើង​ក៏​មិន​អាច​ដាក់​ពួកគេ​នៅ​ពេទ្យ​ដែរ ដោយ​សារ​ធនធាន​មាន​កំណត់” លោក Zhao និយាយ៕

ប្រភព៖ Scmp   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី