ទីបំផុតដឹងតម្លៃ Sony Xperia ជំនាន់ថ្មី!
- 2020-02-25 01:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុតដឹងតម្លៃ Sony Xperia ជំនាន់ថ្មី!
ចន្លោះមិនឃើញ
Sony បានផ្ញើនូវលិខិតខុសៗគ្នាសម្រាប់ស្មាតហ្វូនថ្មីរបស់ខ្លួនក្នុងប្រទេសនីមួយៗ ហើយមានតែប្រទេសមួយចំនួនប៉ុណ្ណោះដែលមានប្រាប់អំពីតម្លៃ និងព័ត៌មានអំពីការចេញលក់។
បើតាមលិខិតសម្រាប់ប្រទេសបារាំង បានឲ្យដឹងថា Sony Xperia 1 II នឹងចេញលក់នៅត្រីមាសទី ២ ឆ្នាំនេះ ជាមួយជម្រើសពណ៌ខ្មៅ និងពណ៌ស្វាយ។ តម្លៃលក់រាយនៅបារាំងគឺ ១ ២០០ អឺរ៉ូ ដែលស្មើប្រមាណ ១ ៣០០ ដុល្លារ ។ វាមិនមានជាប្រភេទ 4G នោះទេ គឺមានតែប្រភេទ 5G ដែលប្រើប្រាស់ RAM ទំហំ ៨GB និងអង្គផ្ទុក ២៥៦ GB ដែលមានរន្ធដោតមេមូរីកាត។
Sony Xperia 10 II ក៏នឹងចេញលក់នៅត្រីមាសទី ២ ដែរ ជាមួយជម្រើសពណ៌ខ្មៅ និងពណ៌ស។ តម្លៃលក់រាយនៅបារាំងគឺ ៣៧០ អឺរ៉ូ (ស្មើប្រមាណ ៤០១ ដុល្លារ) សម្រាប់ប្រភេទមាន RAM ទំហំ ៤GB និងអង្គផ្ទុក ១២៨GB។
ចំណែក Xperia L4 ដែលប្រកាសចេញសប្ដាហ៍មុន នឹងចេញលក់អំឡុងត្រីមាសទី ២ ដែរ។ ពេលចេញលក់គឺមានតម្លៃ ២០០ អឺរ៉ូ ដែលស្មើប្រមាណ ២១៧ ដុល្លារ ជាមួយជម្រើសពណ៌ខៀវ និងខ្មៅ។ វាមាន RAM ទំហំ ៣GB និងអង្គផ្ទុក ៦៤GB៕