OPPO នឹងបញ្ចេញស្មាតហ្វូន 5G ម៉ូឌែលចុងក្រោយបង្អស់​ទាយមើលថាឈ្មោះអ្វី?

  • 2020-02-25 05:00:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍ឆ្លាតវៃឈានមុខ OPPO ប្រកាសថា នឹងដាក់បង្ហាញស្មាតហ្វូន5Gខ្នាតកំពូលស៊េរី Find X2 ក្នុងសន្និសីទអនឡាញសកលលើ YouTube Channel ផ្លូវការរបស់ OPPO ឬ ចុចទីនេះ វេលាម៉ោង ១៧:០០ រសៀលត្រូវនឹងម៉ោង ១៦:០០ រសៀលនៅប្រទេសកម្ពុជា ថ្ងៃទី ៦ ខែមីនាឆ្នាំ ២០២០ ខាងមុខនេះ។

រូបតំណាង

ការបង្កើតនូវអ្វីដែលថ្មីមិនធ្លាប់មាន ដើម្បីផ្តល់នូវបទពិសោធដ៏ល្អឥតខ្ចោះដល់អ្នកប្រើប្រាស់ គឺជាបេះដូងនៃ DNA របស់ក្រុមហ៊ុន OPPO ដូច្នេះទើបក្រុមហ៊ុននៅតែបន្តរុករកបង្កើតនូវបច្ចេកវិទ្យាថ្មីទំនើបចុងក្រោយ ដែលបំពាក់នៅលើស្មាតហ្វូនថ្នាក់ខ្ពស់ម៉ូដែលថ្មី OPPO Find X2 ស៊េរី។

ដោយពិចារណាលើមតិយោបល់របស់អតិថិជនចំពោះផលិតផលទាំងអស់ ក្រុមហ៊ុនបានវិនិយោគយ៉ាងច្រើនក្នុងការស្រាវជ្រាវនិងអភិវឌ្ឍន៍ផលិតចេញស្មាតហ្វូនថ្នាក់ខ្ពស់ម៉ូដែលថ្មីគឺ OPPO Find X2 ស៊េរី ដែលជាសមិទ្ធផលស្មាតហ្វូនលំដាប់កំពូលក្នុងយុគសម័យ 5G។

OPPO Find X2 ស៊េរី នឹងបំពាក់នូវអេក្រង់ទំនើបបំផុត ដែលក្រុមហ៊ុន OPPO បានអភិវឌ្ឍឲ្យទាន់សម័យ ជាមួយនឹងគុណភាពកម្រិតបង្ហាញលំដាប់កំពូលកម្រិត Refresh Rate 120Hz ជាមួយពណ៌ធម្មជាតិរស់រវើក ដែលផ្តល់ជូនអ្នកប្រើប្រាស់នូវបទពិសោធន៍អេក្រង់ច្បាស់បំផុត រលូនឥតទាក់និងមានផាសុខភាព។

ស្មាតហ្វូន Find X2 Pro នឹងត្រូវបានបំពាក់នូវសិនស័រចាប់រូបភាពឆ្លាតវៃលំដាប់កំពូល និងបច្ចេកវិទ្យាថតរូបឈានមុខទាន់សម័យបំផុតរបស់ OPPO ដែលផ្តល់នូវគុណភាពរូបភាពល្អបំផុតសម្រាប់អ្នកប្រើប្រាស់។

ជាពិសេស OPPO Find X2 ស៊េរី នឹងប្រតិបត្តិការដោយបន្ទះឈីប Snapdragon 865 បច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន Qualcomm ដែលទ្រទ្រង់ប្រព័ន្ធសេវា2 គឺ SA / NSA ដែលនាំមកនូវបទពិសោធន៍ បច្ចេកវិទ្យា 5G ដ៏វិសេសវិសាល៕

អត្ថបទ៖ រក្សា