រំឭក​អនុស្សាវរីយ៍​ជូរចត់ Chelsea ប៉ះ Bayern ផ្ដាច់ព្រ័ត្រ UCL មុន​ក្រុម​ទាំង​២​ជួប​គ្នា​ម្ដង​ទៀត​យប់​នេះ

  • 2020-02-25 07:19:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Chelsea នឹង​បើក​កីឡដ្ឋាន Stamford Bridge ស្វាគមន៍ Bayern Munich រាត្រី​នេះ​ជើង​ទី​មួយ​ពាន Champions League ម៉ោង​៣:០០នាទី​ទៀបភ្លឺ។

​​ក្រុម​ទាំង​ពីរ​មាន​ប្រវត្តិ​ជួប​គ្នា​៥​ដង ក្នុង​នោះ​ Chelsea ឈ្នះ​២​ដង និង Bayern ឈ្នះ​៣​ដង។ អនុស្សាវរីយ៍​​ចាំ​មិន​ភ្លេច​របស់​ពួក​គេ​គឺ​ការ​ជួប​គ្នា​វគ្គ​ផ្ដាច់ព្រ័ត្រ UCL រដូវ​កាល​២០១១-១២ នៅ​កីឡដ្ឋាន Allianz Arena ទីក្រុងMunich។

រំឭក​ដល់​ជំនួប​នោះ​ពិត​ជា​ស្វិតស្វាញ​​មិន​អាច​បំភ្លេច​បាន ការ​ប្រកួត​ដ៏​ក្ដៅ​គគុក​ត្រូវ​រងចាំ​ដល់​នាទី​៨៣​ទើប Bayern អាច​រក​គ្រាប់​បាល់​បាន​ដោយ Thomas Muller។ ប៉ុន្តែ​ការ​រីករាយ​របស់​អ្នក​គាំទ្រ​ Bayern បាន​ត្រឹម​រយៈពេល​៥​នាទី Drogba បាន​តែត​បញ្ចូល​ទី​យ៉ាង​ស្អាត នាំ​ Chelsea តាម​ស្មើ​វិញ។

ការ​ប្រកួត​ឈាន​ដល់​ការ​បន្ថែម​១៥​នាទី​​២​ដង ពួក​គេ​នៅ​តែ​មិន​អាច​ធ្វើ​អ្វី​គ្នា​បាន មាន​តែ​ប៉េណាល់ទី​កាត់​សេចក្ដី។ Juan Mata ជា​បេក្ខភាព​ទាត់​គ្រាប់​ដំបូង​ឲ្យ​តោខៀវ តែ​បែរ​ទាត់​មិន​ចូល។ យ៉ាងណាក្ដី Chelsea នៅ​តែ​​បន្ត​ក្ដី​សង្ឃឹម​ព្យាយាម​ប្រឹងប្រែង​រហូត​យក​ឈ្នះ​បាល់ប៉េណាល់ទី ៥-៤ លើក​ពាន​ UCL លើក​ដំបូង​សម្រាប់​ប្រវត្តិសាស្ត្រ​ក្លឹប៕

អត្ថបទ៖ ហេង សុធារិទ្ធិ