Black Shark 3 រត់លើ AnTuTu ទទួលបានពិន្ទុខ្ពស់ផុតលេខ មិនធ្លាប់ឃើញ

  • 2020-02-26 07:33:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Black Shark ដែល​ជា​ម៉ាក​​មួយ​ស្ថិត​នៅ​ក្រោម Xiaomi កំពុង​ត្រៀម​ខ្លួន​ប្រកាស​ចេញ​ស្មាតហ្វូន​ថ្មី​ នា​ថ្ងៃ​ទី ៣ ខែ​មីនា​ខាង​មុខ​នេះ ដែល​គេ​ស្គាល់​ថា​ជា​ Black Shark 3។

Black Shark 3 នេះ​ដែរ ត្រូវ​បាន​គេ​យក​សាក​​ល្បង​នៅ​លើ​កម្មវិធី​វាស់​វែង​សមត្ថភាព​ទូរសព្ទ AnTuTu ដែល​វា​អាច​ទទួល​បាន​ពិន្ទុ​រហូត​ដល់ ៦២០ ៩៥២ ពិន្ទុ​ឯណោះ។ នេះ​ជា​លំដាប់​ពិន្ទុ​ខ្ពស់​បំផុត​មួយ​ដែល​គេ​មិន​ធ្លាប់​ឃើញ​នៅ​លើ AnTuTu ដូច​នេះ​វា​នឹង​ជា​ស្មាតហ្វូន​​មួយ​ដែល Gamer គ្រប់​រូប​ចង់​បាន។

ផ្អែក​តាម​ការ​លេច​ធ្លាយ​កន្លង​មក​នេះ Black Shark 3 នឹង​ប្រើ​ប្រាស់​ឈីប Snapdragon 865 មាន​ Modem 5G, មាន RAM ទំហំ​ដល់ ១៦GB, មាន​អេក្រង់​បង្ហាញ​រូប​កម្រិត QHD និង​ Refresh Rate 120Hz, មាន​ថ្ម​ទំហំ ៥០០០ mAh ដែល​មាន​សមត្ថភាព​សាក​ថ្ម​ល្បឿន​លឿន​ ៦៥ វ៉ាត់​ទៀត​ផង៕​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង