Ramos ក្លាយ​ជា​ខ្សែ​ការពារ​​ទទួល​បាន​កាត​ក្រហម​ច្រើន​ជាង​គេ​ក្នុង​ UCL

  • 2020-02-27 14:05:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ការពារ​អេស្ប៉ាញ Sergio Ramos បាន​ក្លាយ​ជា​កីឡាករ​ទទួល​បាន​កាត​ក្រហម​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប​ហើយ ក្រោយ​ពី​ត្រូវ​បាន​បណ្ដេញ​ចេញ​ក្នុង​ប្រកួត​ប៉ះ​នឹង​ Manchester City កាល​ពី​យប់​ថ្ងៃ​ពុធ​កន្លង​ទៅ។

សរុប​មក​កីឡាករ​រូប​នេះ​ទទួល​បាន​កាត​ក្រហម​ចំនួន ៤លើក ក្នុង UEFA Champions League ក្រោយ​ពី​ខកខាន​អស់​ជាង ៤ឆ្នាំ។ លើក​ចុង​ក្រោយ​ ដែល​កីឡាករ​នេះ​ទទួល​បាន​កាត​ក្រហម​គឺ​កាល​ពី​ឆ្នាំ២០១៦ អំឡុង​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ប៉ះ​នឹង​ក្លឹប Atletico Madrid។

កន្លង​មក​មាន​កីឡាករ ២រូប ដែល​ទទួល​​បាន​កាត​ក្រហម​ចំនួន ៤ដង​ដូច​ Ramos ដែរ។ កីឡាករ​ទាំង​ពីរ​នោះ​គឺ ខ្សែ​ប្រយុទ្ធ​ស៊ុយអែត Zlatan Ibrahimovic និង​ខ្សែ​បម្រើ​ការពារ​ Edgar Davids។

ក្នុង​អាជីព​របស់ Ramos នេះ​ជា​កាត​ក្រហម​លើក​ទី២៦ របស់​រូប​គេ​ហើយ ខណៈ​ខ្សែ​ការពារ​រូប​នេះ​ទទួល​បាន​កាត​លឿង​ ២៣៧ដង៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី