ទិដ្ឋភាព​ក្រុម​ខ្លាំង​ៗ​បញ្ចេញ​ថ្វី​ជើង​ព្រឹក​ថ្ងៃ​ផ្ដាច់ព្រ័ត្រ ​នៃ​ពាន​ Tiger Street Football ២០២០​

  • 2020-03-01 06:14:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ Tiger Street Football ២០២០​ បាន​ឈាន​ដល់​ថ្ងៃ​ផ្ដាច់ព្រ័ត្រ​ហើយ​នៅ​ពេល​ល្ងាច​ ខណៈ​ព្រឹក​មិញ​នេះ​គឺ​មាន​ការ​ប្រកួត​ជម្រុះ​ចំនួន​១២​ប្រកួត​រួច​ហើយ​ ដើម្បី​រក​ក្រុម​ខ្លាំង​ឡើង​ទៅ​វគ្គ​៨ក្រុម​ចុង​ក្រោយ​ និង​ឈាន​ដល់​រក​ជើងឯក​ទូទាំង​ប្រទេស។​ គិត​មក​ដល់​ពេល​នេះ​គឺ​រក​ឃើញ​ក្រុម​ចំនួន​៤​ ឡើង​ទៅវគ្គ​បន្ត៨ក្រុម រួម​មាន​ The Brother FC​ Rollin United​ Poipet United និង​ សសយក​កំចាយមារ​ ចំណែក​៤ក្រុម​ទៀត​រង់ចាំ​ការ​ប្រកួត​ចាប់​ម៉ោង​២កន្លះ​រសៀល​នេះ​ទៀត។​ មក​ដល់​ពេល​នេះ​ការ​ប្រកួត​ឈាន​ដល់​ប្រកួត​ទី៥២​ហើយ​ នឹង​បន្ត​ប្រកួត​ទី៥៣​នា​ពេល​បន្តិច​ទៀត៕​

ទិដ្ឋភាព​ជក់ចិត្ត​ខ្លះៗ​នៃ​ការ​ប្រកួត​ព្រឹកមិញ៖​

អត្ថបទ៖ នួន ស៊ីណា​