មិន​ធម្មតា! ចាញ់​ម្ដង​ហើយ DIG88 FC ឡើង​មក​សងសឹក​ទម្លាក់​ជើងឯក​រាជធានី OV Mal FC

  • 2020-03-02 06:21:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពិត​ជា​មិន​គួរ​ឱ្យ​ឡើយ ក្រោយ​ចាញ់​វគ្គ​៨ក្រុម​ចុងក្រោយ ក្រោម​ថ្វី​ជើង OV Mal FC នៃ​ការ​ប្រកួតជម្រុះ​ពានរង្វាន់ Tiger Street Football 2020 មណ្ឌល​រាជធានី​ភ្នំពេញ ក្រុម​ខ្លាំង DIG88 FC បាន​ឡើង​ទៅ​វគ្គ​បន្ត និង​បាន​ទម្លាក់​​ក្រុម​ជើង​ឯក​មួយ​នេះ​វិញ​ នៅ​វគ្គ​ជម្រុះ​ផ្ដាច់ព្រ័ត្រ​ ៦៤​ក្រុម​ទូទាំងប្រទេស។

កាល​ពី​​វគ្គ​ជម្រុះ​៨​ក្រុម​ចុងក្រោយ​មណ្ឌល​ភ្នំពេញ ក្រុម DIG88 FC ធ្វើ​បាន​ល្អមិនធម្មតា ប៉ុន្តែ​​ត្រូវ​ចាញ់ក្រុមខ្លាំងសំបូរបទពិសោធន៍ OV Mal FC ក្នុង​លទ្ធផល១ទល់​០ ដោយ​បាល់​ប៉េណាល់​ទី ក្រោយ​កីឡាករ ភិន ភារ៉ា បង្ក​កំហុស​ជាន់​ខ្សែ​តំបន់​អ្នកចាំទី។

យ៉ាងណាដោយ​មាន​ការ​ចាប់​ Luky Draw បង្ក្រប់១៦ក្រុម ក្រុម​កកើត​បាន​២​ឆ្នាំ​មួយ​នេះ បាន​ឡើង​មក​វគ្គ​៦៤​ក្រុម និង​បាន​ទម្លាក់​គូ​សងសឹក OV Mal FC ក្នុង​លទ្ធផល ២-១ បន្ត​ដង្ហើម​ទៅ​វគ្គ​ ៣២​ក្រុមចុងក្រោយ។ ក្នុង​វគ្គ​នេះ DIG88 FC នៅ​តែ​​សហការ​គ្នា​​ និង​ប្រើ​តិចនិក​យុទ្ធ​បាន​យ៉ាងល្អ ដោយ​ទម្លាក់ក្រុម​​ជើងឯក​រងមក​ពី​ខេត្ត​បាត់ដំបង STG Battambang Utd ក្នុង​លទ្ធផល​កាត់​សេចក្ដី ២-១ បន្ត​ដំណើរ​ឆ្ពោះ​ទៅ​វគ្គ​ ១៦​ក្រុម​ចុង​ក្រោយ​នៃ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ​នេះ។

វគ្គ ១៦​ ក្រុម​ជា​វគ្គ​ដ៏​តាន់​តឹងបំផុតរបស់ DIG88 FC ព្រោះ​ត្រូវ​ជួប​ជា​មួយ​​ក្រុម​ជើង​ឯក​រង​ Tiger Street Football ទូទាំង​ប្រទេស​ឆ្នាំ២០១៩ Rolling FC ជាក្រុម​មាន​កីឡាករ​បរទេស២រូប។ ក្រុម​ទាំង​ពី​បាន​ប្រឹងប្រែង​​រាង​ខ្លួន និង​បុក​ទៅ​បុក​មក ប៉ុន្តែ​សំណាង​មិន​ល្អ ​ក្នុង​តង់​ទី​២​កីឡាករ ភិន ភារ៉ា ដដែល បាន​បង្ក​កំហុស​ទទួល​បាន​កាត​លឿង ត្រូវ​អង្គុយ​នៅ​ខាងក្រៅ ខណៈ​លទ្ធផល​​​ទាំង​ពី​រ​តង់ក្រុម DIG88 FC ចាញ់ Rolling FC ២-១។

គួរ​បញ្ជាក់​ថាក្រុម ​DIG88 FC បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១៩ និង​បាន​ចូល​រួម​ប្រកួត​ពានរង្វាន់​ហ្វូតសាល Tiger Street Fottball ក្នុង​ឆ្នាំ​ ២០១៩ និង​ ២០២០។ ឆ្នាំ​នេះ DIG88 មាន​៣​ក្រុម​ចូល​រួម គឺក្រុម​ធំ DIG88 FC, DIG88 LEGEND និង​ DIG88 Youth៕

អត្ថបទ៖ អ៊ុំ សុភក្តិ