Nokia ផ្តល់ប្រូម៉ូសិនញាក់សាច់ ក្នុងឱកាសសម្ពោធដំណើរការហាងឡើងវិញ

  • 2020-03-02 09:15:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់បងប្អូនដែលជិះកាត់ផ្លូវលេខ ២៧១ មកដល់ចំណុចផ្លូវកែង ២០០៤ ប្រាកដជាបានឃើញហាង Nokia ដែលស្ថិតនៅក្បែរស្តុបមិនខាន ដែលចាប់ពីថ្ងៃទី ០២ ខែមីនានេះតទៅ ហាង Nokia បានបើកដំណើរការរបស់ខ្លួនសាជាថ្មីឡើងវិញហើយ បន្ទាប់ពីបានរៀបចំ និងមានការផ្លាស់ប្តូរមុខមាត់ថ្មី ក្លាយជាហាងដ៏ទំនើបមួយនៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

ការដាក់ឱ្យដំណើរការហាង Nokia ឡើងវិញនេះ ត្រូវបានធ្វើឡើងក្រោមការចូលរួមពីខណៈគ្រប់គ្រងក្រុមហ៊ុន HMD និង KTH ផ្ទាល់ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ ដោយក្នុងនោះក៏មានវត្តមានភ្ញៀវកិត្តិយស និង អតិថិជនជាច្រើនចូលរួមផងដែរ ។ ហាងរបស់ Nokia ដែលទើបបើកដំណើរការនេះ គឺមានការរៀបចំយ៉ាងស្រស់ស្អាត ទាក់ទាញ និង បំពាក់ដោយសម្ភារទំនើបៗងាយស្រួលដល់អតិថិជន ជាមួយនឹងការដាក់តាំងបង្ហាញនូវផលិតផលទូរស័ព្ទឆ្លាតវៃម៉ាក Nokia ជាច្រើនម៉ូដែល ពិសេសម៉ូដែល Nokia 7.2 Nokia 6.2 និង Nokia 2.3 ដែលជាស៊េរីចុងក្រោយ និង មានសមត្ថភាពខ្លាំង ដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជន ព្រមទាំងទីផ្សារបច្ចេកវិទ្យាសម័យថ្មី ។ តើ Nokia 7.2 Nokia 6.2 និង Nokia 2.3 មានសមត្ថភាពខ្លាំងអ្វីខ្លះ?

Nokia 7.2 ស៊ីមពីរតម្លៃតែ ២៨៩ដុល្លារ ដោយមានថែមជូនទូរសព្ទ Nokia 110 អាវយឺត និងទម្រជើងថតដ៍ស្រស់ស្អាត

Nokia 7.2 មានអេក្រង់ធំស្អាត និង ផ្នែកខាងក្រោយមានកាមេរ៉ា ៣ គ្រាប់នៅក្នុងស៊ុមរាងមូល មានបង្កប់សេនស័រស្កេនម្រាមដៃ ។ មានកាមេរ៉ាមុខទំហំ 20MP Quad Pixel f/2.0 ZEISS Optics ហើយវាមានមុខងារ Always-on HDR with Pure Display, ប្រើបន្ទះឈីប Snapdragon 660, មានថាមពលថ្មទំហំ 3,500mAh អាចប្រើបានរយៈពេល 2 ថ្ងៃ សមស្របនឹងការកម្សាន្តផ្សេងៗ ។ មាន RAM ទំហំ 6GB និង ទំហំផ្ទុក 128GB, មានកាមេរ៉ាក្រោយ ៣ គ្រាប់ ទំហំ 48MP with ZIESS Optics, កាមេរ៉ា Depth Sensor ទំហំ 5MP និង កាមេរ៉ា Ultra-wide ទំហំ 8MP អាចធ្វើឱ្យរូបថតបានច្បាស់ ស្អាត ទោះថតនៅទីងងឹត ។ ដាក់ស៊ីមកាតបាន 2 និង បន្ថែម Memory ក្រៅបាន ហើយដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ Android 10 ឆាប់ៗ។

Nokia 6.2 ស៊ីមពីរតម្លៃតែ ២១៩ដុល្លារ ដោយមានថែមជូនទូរសព្ទ Nokia 110 អាវយឺត និងទម្រជើងថតដ៍ស្រស់ស្អាត

Nokia 6.2 មានអេក្រង់ធំ និង មានកាមេរ៉ា 3 គ្រាប់នៅក្នុងស៊ុមរាងមូលផ្នែកខាងក្រោយ មានបង្កប់សេនស័រស្កេនម្រាមដៃ ។ កាមេរ៉ាមុខមានទំហំ 8MP ហើយវាមានមុខងារ Always-on HDR with Pure Display, បន្ទះឈីប Snapdragon 636, ថាមពលថ្មទំហំ 3,500mAh អាចប្រើបានរយៈពេល 2 ថ្ងៃ សម្រាប់បម្រើដល់ការកម្សាន្តនានា ។ មានRAM ទំហំ 4GB និង ទំហំផ្ទុក 64GB, កាមេរ៉ាក្រោយ 3 គ្រាប់ ទំហំ 16MP, កាមេរ៉ា Depth Sensor ទំហំ 5MP និង កាមេរ៉ា Ultra-wide ទំហំ 8MP ហើយអាចដាក់ស៊ីមកាតបាន 2 បន្ថែម Memory ក្រៅបាន និង ដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ Android 10 ឆាប់ៗ។

Nokia 2.3 ស៊ីមពីរតម្លៃតែ ១១៥ដុល្លារ ដោយមានថែមអាវយឺត និងទម្រជើងថតដ៍ស្រស់ស្អាត

Nokia 2.3 បានភ្ជាប់មកជាមួយ អេក្រង់ទំហំ 6.2 អ៊ីញ ដែលមានកម្រិតបង្ហាញត្រឹម HD+ ក៏ដូចជាមានកម្រិតសមាមាត្រអេក្រង់ 19:9 ហើយអេក្រង់នេះ មានលក្ខណៈជាតំណក់ទឹក ។ ស្មាតហ្វូននេះមានអង្គផ្ទុក 32GB ហើយវាក៏អនុញ្ញាត ឲ្យអ្នកប្រើប្រាស់ បន្ថែមអង្គផ្ទុកពីខាងក្រៅ បានដល់ 512GB។ ផ្នែកកាមេរ៉ានៅផ្នែកខាងក្រោយមានចំនួន 2 គ្រាប់ដាក់បញ្ឈរនៅចំកណ្តាល ជាមួយ Flash LED ដែលក្នុងនោះ មានលេនគោលទំហំ 13MP និងលេនមួយទៀតមានទំហំ 2MP ដែលអាចថតរូបបានច្បាស់ទោះស្ថិតនៅលក្ខខណ្ឌពន្លឺតិចក្ដី។ រីឯខាងមុខមានកាមេរ៉ាមួយគ្រាប់ទំហំ 5MP។ Nokia 2.3 មានថាមពលថ្មដល់ 4000mAh ដែលអាចកាន់បានដល់ពីរថ្ងៃឯណោះ។

ហាង Nokia ក៏បានបើកយ៉ាងទូលាយសម្រាប់សាធារណជនចូលទស្សនាម៉ូដែលទូរស័ព្ទសេរីថ្មីៗដោយសេរី ដើម្បីទទួលបទពិសោធ និង អាចជាវផលិតផលទូរស័ព្ទតាមការពេញចិត្តរបស់ខ្លួនពីហាងផងដែរ ។ អ្វីដែលពិសេសសម្រាប់អតិថិជន ១០០នាក់ដំបូងដែលមកជាវទូរស័ព្ទ Nokia គ្រប់ម៉ូដែល (ទាំង Smartphone រឺ អិនចុចពិល) ក្រុមហ៊ុននឹងផ្តល់ជូនអាវយឺតដ៏ស្រស់ស្អាតមួយ។ រឹតតែពិសេសទៀត សម្រាប់ម៉ូដែល Smartphone មួយចំនួនទៀតក៏មានលក់បញ្ចុះតំលៃរហូតទៅដល់ ៥០% មានសុពលភាពចាប់ពីថ្ងែជូនដំណឹងនេះរហូតដល់ថ្ងែទី១៥ ខែមិនា ឆ្នាំ២០២០ ឬរហូតអស់ពីស្តុក។

ដូច្នេះ​កុំឱ្យ​ឱកាស​ពិសេសនេះកន្លងហួស សូមមកជាវទូរសព្ទ Nokia ពីហាង Nokia ឥលូវនេះ ដែលស្ថិតនៅទីតាំងចាស់ លើបណ្តោយផ្លូវ ២៧១ កែវផ្លូវ ២០០៤ (ឬហៅថា ស្តុប Nokia អូរបែកក្អម) ដើម្បីទទួលកាដូពិសេសនេះទាំងអស់គ្នា ។ រកឯណាបាន ទិញទូរសព្ទថែមជូនទូរសព្ទ ១ គ្រឿងទៀតភ្លាមៗ គឺមានតែនៅហាង Nokia ប៉ុណ្ណោះ។ សម្រាប់ព័ត៌មានលម្អិតអាចទំនាក់ទំនងផ្នែកសេវាបម្រើអតិថិជន ក្រុមហ៊ុនខេធីអេច (KTH) តាមរយៈទូរសព្ទលេខ៖ 012879 707 ៕ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍!

អត្ថបទពេញនិយម