មកដឹងថ្លៃដើមបង្គុំកាមេរ៉ាយក្សលើ Galaxy S20 Ultra
- 2020-03-06 01:44:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងថ្លៃដើមបង្គុំកាមេរ៉ាយក្សលើ Galaxy S20 Ultra
ចន្លោះមិនឃើញ
Galaxy S20 Ultra ត្រូវបានក្រុមការងារជំនាញមួយចំនួនបំបែកវាជាបំណែកៗដើម្បីឲ្យគេបានឃើញគ្រឿងក្នុងរបស់ស្មាតហ្វូនលំដាប់កំពូលផុតលេខផលិតដោយ Samsung នេះ។ មានមួយចំនួនច្បាស់ជាងឿងឆ្ងល់ថាគ្រឿងបន្លាស់លើ S20 Ultra មានថ្លៃដើមសរុបប៉ុន្មាន?
ចម្លើយគឺ ៥២៨,៥ ដុល្លារ នេះបើផ្អែកតាមការវិភាគជំហានដំបូងរបស់ក្រុមការងារ Tech Insight ដែលគេបានវិភាគលើគ្រឿងបន្លាស់ទាំងអស់លើ Galaxy S20 Ultra។ គួរដឹងថាថ្លៃដើមនេះគឺគិតតែលើគ្រឿងបន្លាស់ មិនរាប់បញ្ចូលថ្លៃពលកម្ម ថ្លៃដំឡើង ថ្លៃដឹកជញ្ជូន ឬថ្លៃផ្សព្វផ្សាយនោះទេ។
កាមេរ៉ានៅផ្នែកខាងក្រោយរបស់ S20 Ultra ជាផ្នែកសំខាន់មួយ ដោយសារវាមានលក្ខណៈសម្បត្តិពិសេសលើស Galaxy S20 ពីរប្រភេទទៀត។ ហើយវាក៏ជាផ្នែកមួយដែលមានថ្លៃដើមថ្លៃជាងគេលើ Galaxy S20 Ultra ដែលមានតម្លៃសរុប ១០៧,៥ ដុល្លារ។
គ្រឿងបន្លាស់ថ្លៃលំដាប់ទីពីរគឺបន្ទះឈីបដែលមានតម្លៃ ៨១ ដុល្លារ បន្ទាប់មកគឺបន្ទះអេក្រង់ដែលមានតម្លៃ ៦៧ ដុល្លារ។ ធៀបនឹង Galaxy S10+ ចេញឆ្នាំមុនគឺមានគ្រឿងបន្លាស់ដែលមានថ្លៃដើមសរុប ៤២០ ដុល្លារ ចំណាយតិចជាង S20 Ultra ដោយសារមិនមានបំពាក់គ្រឿងកាមេរ៉ាកប់ខ្លាំងដូច S20 Ultra៕