Samsung សុំវៀតណាម កុំក្រុងវិស្វករ ៧០០ នាក់របស់ខ្លួនដែលមកពីកូរ៉េ
- 2020-03-10 08:33:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Samsung សុំវៀតណាម កុំក្រុងវិស្វករ ៧០០ នាក់របស់ខ្លួនដែលមកពីកូរ៉េ
ចន្លោះមិនឃើញ
Samsung Display ដែលជាក្រុមហ៊ុនសាខាមួយរបស់ Samsung Electronics បានសុំឲ្យវៀតណាមលើកលែងវិស្វករ ៧០០ នាក់របស់ខ្លួនដែលធ្វើដំណើរការពីប្រទេសកូរ៉េខាងត្បូង ពីការដាក់ដាច់ដោយឡែកពីគេរយៈពេល ១៤ ថ្ងៃ ដោយនិយាយថាវិស្វករទាំងនេះត្រូវការត្រៀមខ្លួនសម្រាប់ការផលិតអេក្រង់ឲ្យស្មាតហ្វូនថ្មី។
ប្រទេសវៀតណាម បានដាក់វិធានការក្រុងអ្នកដំណើរមកពីប្រទេសកូរ៉េខាងត្បូងរយៈពេល ១៤ ថ្ងៃ ដើម្បីកាត់បន្ថយការរាលដាលនៃវីរុសកូរ៉ូណា ដែលវីរុសនេះអាចឆ្លងពីមនុស្សទៅមនុស្ស និងបានឆ្លងដល់ប្រទេសជាង ៦០។ កូរ៉េខាងត្បូងគឺជាប្រទេសដែលមានចំនួនអ្នកឆ្លងច្រើនជាងគេ បន្ទាប់ពីប្រទេសចិន។
វិធានការរបស់រដ្ឋាភិបាលវៀតណាម បានធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុនកូរ៉េខាងត្បូងមួយចំនួន ដែលជាអ្នកបណ្ដាក់ទុនបរទេសធំជាងគេនៅវៀតណាម។ Samsung Display មានរោងចក្រមួយនៅវៀតណាម ដែលដំឡើងអេក្រង់ OLED សម្រាប់ប្រើក្នុងស្មាតហ្វូន ដោយមាន Samsung Electronics Apple និង Huawei ជាអតិថិជនធំ។
អ្នកដែលដឹងអំពីរឿងនេះបានប្រាប់ដល់ Reuters ថា ៖ "នៅអំឡុងពេលនេះជារៀងរាល់ឆ្នាំ Samsung Display បានបញ្ជូនវិស្វករពីកូរ៉េខាងត្បូង ទៅវៀតណាម ដើម្បីត្រៀមសម្រាប់ផលិតផលថ្មីដែលគ្រោងនឹងប្រកាសចេញនៅអំឡុងចុងឆ្នាំ។”
ខណៈពេលនេះ Samsung Display កំពុងជួបនិយាយជាមួយរដ្ឋាភិបាលវៀតណាម អំពីការលើកលែងសម្រាប់វិស្វករដែលធ្វើដំណើរពីប្រទេសកូរ៉េខាងត្បូង៕