Ford មានឡានភីកអាប់ខ្នាតតូចថ្មី តម្លៃធូរជាង Ford Ranger រាប់ពាន់ដុល្លារ

  • 2020-03-10 09:51:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​រថយន្ត​អាមេរិក Ford កំពុង​ផលិត​រថយន្ត​ភីកអាប់​ខ្នាត​តូច​មួយ ដែល​នឹង​ស្ថិត​នៅ​ក្រោម​ Ford Ranger ហើយ​បើ​តាម​ការ​ចុះ​ផ្សាយ​ថ្មី​បាន​និយាយ​ថា​ ភីកអាប់​ខ្នាត​តូច​នេះ​នឹង​ចេញ​​លក់​ចុង​ឆ្នាំ​ក្រោយ ដែល​មាន​តម្លៃ​ក្រោម ២ម៉ឺន​ដុល្លារ​លើ​ទីផ្សារ​អាមេរិក ធូរ​ជាង​រថយន្ត Ford Ranger ជាង ៤ពាន់​ដុល្លារ។

ការ​ចុះ​ផ្សាយ​របស់ Automative News បាន​​និយាយ​ថា​រថយន្ត​ភីកអាប់​ខ្នាត​តូច​នេះ ត្រូវ​បាន​ក្រុមហ៊ុន Ford យក​ទៅ​បង្ហាញ​ដល់​ម្ចាស់​ហាង​លក់​រថយន្ត​ Ford ​មក​ពី​ប្រមាណ ១០០ ទីតាំង​កាល​ពី​ខែ​មុន។ រថយន្ត​នេះ​ទទួល​បាន​មតិ​វិជ្ជមាន​ច្រើន ហើយ​វា​មាន​អត្តសញ្ញាណ​ដូច​ជា​ Ford Ranger អ៊ីចឹង​ដែរ។

Ford Focus

ព័ត៌មាន​ដទៃ​ទៀត​អំពី​រថយន្ត​នេះ​នៅ​មាន​តិច​តួច​ណាស់ ប៉ុន្តែ​ការ​ចុះ​ផ្សាយ​កន្លង​មក​បាន​សន្និដ្ឋាន​ថា​ រថយន្ត​ភីកអាប់​តូច​នេះ​អាច​ប្រើ​ប្រាស់​គ្រោង​ឆ្អឹង​ដូច​ជា Ford Focus ដែរ ហើយ​វា​​មាន​ឈ្មោះ​សម្គាល់​ថា​ P758 ដែល​នឹង​ត្រូវ​ផលិត​នៅ​​ទីក្រុង​ Hermosillo នៃ​រដ្ឋ​ម៉ិចស៊ីកូ៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី