ចេញមកច្បាស់ចែស! Google Pixel 4a ក្នុងវីដេអូ Review ភាសាអេស្ប៉ាញ

  • 2020-03-11 01:54:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Pixel 4a ដែល​គេ​រំពឹង​ថា Google ប្រកាស​ចេញ​ជា​ផ្លូវ​ការ​ក្នុង​ខែ​ឧសភា​ខាង​មុខ​នេះ បាន​លេច​មុខ​ច្បាស់ៗ​ក្នុង​វីដេអូ​ Review ជា​ភាសា​អេស្ប៉ាញ អាច​ឲ្យ​គេ​ឃើញ​រូបរាង និង​ជា​ពិសេស​លក្ខណៈ​សម្បត្តិ​របស់​វា​ជា​មុន។

វីដេអូ​បាន​បង្ហាញ​ថា Pixel 4a មាន​​រចនាបថ​ដូច​ជា​រូបភាព Render ចេញ​ផ្សាយ​កន្លង​មក​ ដែល​​ផ្នែក​ខាង​មុខ​មាន​អេក្រង់​លាត​​មាន​ចោះ​រន្ធ​សម្រាប់​ដាក់​កាមេរ៉ា Selfie ហើយ​ផ្នែក​ខាង​ក្រោយ​មាន​​បំពាក់​កាមេរ៉ា​មួយ​គ្រាប់​ដាក់​ក្នុង​ស៊ុម​រាង​បួន​ជ្រុង។

អេក្រង់​របស់ Pixel 4a នេះ​គឺ​មាន​ទំហំ ៥,៨១ អ៊ីញ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត ១០៨០ x ២៣៤០ ភីកសែល ជា​មួយ​ Refresh Rate 60Hz។ កាមេរ៉ា​ក្រោយ​មាន​ទំហំ ១២MP អាច​ថត​វីដេអូ​កម្រិត 4K និង​មាន​មុខងារ​រក្សា​លំនឹង EIS ហើយ​កាមេរ៉ា Selfie ទំហំ ៨MP។

ផ្នែក​ខាង​លើ​មាន​រន្ធ​ដោត​កាស​ 3.5 mm ជា​មួយ​រន្ធ​សាក​ថ្ម​ប្រភេទ USB-C នៅ​ផ្នែក​ខាង​ក្រោយ ដែល​មាន​ថ្ម​ទំហំ ៣០៨០ mAh។ បន្ទះ​ឈីប​គឺជា​ម៉ូដែល Snapdragon 730 អម​ជា​មួយ RAM ទំហំ ៦GB និង​អង្គ​ផ្ទុក​ទំហំ ៦៤GB។

ស្មាតហ្វូន​នេះ​មាន​បំពាក់​ស៊ីមកាត​ចំនួន​ពីរ ដែល​មាន​មួយ​ទំនង​ជា​ប្រភេទ eSIM។ ជា​មួយ​ Pixel 4a នេះ​ដែរ គេ​ឃើញ​​ឈ្មោះ​សម្គាល់​ចំនួន​ ៣ គឺ​មាន​ Sunfish, Redfin និង Bramble។ សម្រាប់ Sunfish គឺ​ជា​ឈ្មោះ​សម្គាល់​របស់ Pixel 4a ហើយ​ពីរ​ប្រភេទ​ទៀត​ទំនង​ជា​ Pixel 4a 5G និង 4a XL 5G ដោយ​សារ​វា​ប្រើ​ឈីប Snapdragon 765៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី