Honda CR-V Hybrid និង Toyota RAV4 Hybrid ឆ្នាំ២០២០ មួយណាស៊ីសាំងតិចជាង?

  • 2020-03-23 03:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Toyota RAV4 Hybrid និង Honda CR-V Hybrid ស៊េរីឆ្នាំ២០២០ គឺជារថយន្ត SUV ខ្នាតតូចប្រើម៉ាស៊ីន Hybrid ល្អបំផុតមួយ នៅលើទីផ្សារបច្ចុប្បន្ន ព្រោះមានសន្សំសំចៃខ្លាំង និងតម្លៃថោកសមរម្យទៀតផង។

ជាការពិតណាស់ រថយន្តទាំង២ម៉ូដែលខាងលើ គឺជាគូប្រជែងដ៏ស្វិតស្វាញមួយ ដោយសារតែវាមានលក្ខណៈស្រដៀងគ្នាច្រើនពេក ទាំងកម្លាំង តម្លៃ និងកម្រិតស៊ីសាំងជាដើម។

រថយន្ត Honda CR-V Hybrid ស៊េរីឆ្នាំ២០២០ បំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ជាមួយម៉ូទ័រអគ្គិសនីចំនួន២ និងប្រើប្រព័ន្ធប៉ុងពីរ AWD មានកម្លាំង ២១២សេះ។ រថយន្តនេះត្រូវ EPA បញ្ជាក់ថា មានកម្រិតស៊ីសាំង ៥,៨លីត្រ/ក្នុងក្រុង , ៦,៧លីត្រ/ក្រៅក្រុង និង ជាមធ្យម ៦,១លីត្រ សម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ។

ដោយឡែក រថយន្ត Toyota RAV4 Hybrid ស៊េរីឆ្នាំ២០២០ វិញ បំពាក់ម៉ាស៊ីនចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនីចំនួន២ ដូចគ្នា មានកម្លាំង ២១៩សេះ។ បើតាម EPA រថយន្តនេះមានកម្រិតស៊ីសាំង ៥,៧លីត្រ/ក្នុងក្រុង , ៦,១លីត្រ/ក្រៅក្រុង និង ជាមធ្យម ៥,៨លីត្រ សម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ។

ចំពោះតម្លៃវិញ CR-V Hybrid មានតម្លៃចាប់ពី ២៧ ៧៥០ដុល្លារ ខណៈ RAV4 Hybrid មានតម្លៃចាប់ពី ២៨ ១០០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង