មើលការប្រៀបធៀបសមត្ថភាព Zoom នៃ S20 Ultra ជាមួយម៉ាស៊ីនកាមេរ៉ា Nikon P900

  • 2020-03-23 03:43:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណនី YouTube មួយ​បាន​ធ្វើ​ការ​ប្រៀប​សមត្ថភាព Zoom 100x របស់​ Galaxy S20 Ultra ជា​មួយ​នឹង​​ម៉ាស៊ីន​កាមេរ៉ា​ Nikon P900 ដែល​មាន​សមត្ថភាព Zoom បែប​ Optical បាន​ 83x រួម​ជា​មួយ​ការ​ Zoom បែប​ឌីជីថល​បន្ថែម​ទៀត។

វីដេអូ​បាន​បង្ហាញ​ថា​គុណភាព​នៃ​រូបភាព​ Zoom លើ​ឧបករណ៍​ទាំង​ពីរ​គឺ​ខុស​គ្នា​ដាច់​ស្រឡះ ដោយ​​រូបភាព Zoom 100x របស់ S20 Ultra មិន​អាច​មើល​យល់​នោះ​ទេ ចំណែក​ម៉ាស៊ីន​កាមេរ៉ា Nikon គឺ​ច្បាស់​ចែស​តែ​ម្ដង។ ទោះ​យ៉ាង​ណា​គួរ​​សរសើរ​ Galaxy S20 Ultra ដែល​ត្រឹម​តែ​ជា​ស្មាតហ្វូន​មាន​បំពាក់​ Sensor រូបភាព​ទំហំ​តូច ប៉ុន្តែ​មាន​សមត្ថភាព Zoom បាន​ឆ្ងាយ​ដល់​ថ្នាក់​នេះ៕​​

អត្ថបទ៖ សុខហេង