មកស្គាល់ឡាន SUV ខ្នាតតូចថ្មីស៊េរីឆ្នាំ ២០២០ តម្លៃនៅកម្ពុជាចាប់ពីក្រោម ៣ម៉ឺនដុល្លារ
- 2020-03-23 10:23:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ឡាន SUV ខ្នាតតូចថ្មីស៊េរីឆ្នាំ ២០២០ តម្លៃនៅកម្ពុជាចាប់ពីក្រោម ៣ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
ក្រុមហ៊ុន SsangYong ចាប់ផ្ដើមធ្វើអាជីវកម្មលក់រថយន្តស៊េរីថ្មីនៅប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ និងត្រូវបានអតិថិជន ជាច្រើនទទួលស្គាល់លើគុណភាព បច្ចេកវិទ្យាទំនើបៗ ជាមួយភាពទាន់សម័យ និងសុវត្ថិភាពខ្ពស់។
ដោយសារតែក្រុមហ៊ុនបានមើលឃើញពីសក្តានុពលនៃរថយន្តប្រភេទ SUV ខ្នាតតូចនៅក្នុងទីផ្សារប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ កំពុងតែមានតម្រូវការ ដូច្នេះនៅថ្ងៃទី ២០ ខែមីនាឆ្នាំ ២០២០ ក្រុមហ៊ុនបានធ្វើការបើកសម្ពោធជាផ្លូវការនូវរថយន្តប្រភេទ SUV ខ្នាតតូចក្រោមអធិបតីភាពលោកអគ្គនាយក SsangYong LEE JAEHOO, នាយកប្រតិបត្តការ អ្នកស្រី ម៉ៅ គន្ធា , និងប្រធានផ្នែក លោក PARK KUENBAEK។
រថយន្ត TIVOLI នេះជារថយន្តបែបតូចច្រឡឹង គួរឲ្យស្រឡាញ់ជាមួយនឹងចំនុចទាក់ទាញជាច្រើន ជាពិសេសគឺមានច្រើនពណ៌សម្រាប់ឲ្យជ្រើសរើសដើម្បីបំពេញ នូវចំណូលចិត្តអថិតិជន ហើយជារថយន្តដែលលក់ដាច់បំផុតរយះពេល៥ឆ្នាំជាប់ៗគ្នានៅឯប្រទេសកូរ៉េខាងត្បូង។ រថយន្ត TIVOLI ពិតជាសក្ដិសមបំផុតសម្រាប់អតិថិជនយុវវ័យគ្រប់រូបដែលនិយមចូលចិត្តភាពទាន់សម័យ ឡូយឆាយ ជាពិសេសសម្រាប់និស្សិតសាកលវិទ្យាល័យនិងសម្រាប់គូស្វាមីភរិយាថ្មីដែលទើបតែរៀបការ ក៏ដូចជាគ្រួសារតូចជាដើម។
TIVOLI មានភាពប្រណិតទាំងការរចនាផ្នែកខាងក្នុង និងផ្នែកខាងក្រៅ លើសពីនេះទៀតរថយន្តនេះបានបំពាក់មកនូវ Options ទំនើបៗ ភ្ជាប់ជាមួយបច្ចេកវិទ្យា Mercedes- Benz ដែលធ្វើឲ្យការដំណើរកាន់តែមានសុវត្ថិភាពប្រកបដោយទំនុកចិត្ត។
ចំណុចទាក់ទាញមួយចំនួនរបស់ TIVOLI ដែលកំពុងតែអង្រួនចិត្តអតិថិជនគឺ TIVOLI មានម៉ាស៊ីនសាំង1.5 Turbo, ភ្លើងស៊ីញ៉ូ LED ដ៏ទាក់ទាញ, អំពូល LED Head Lamp, កង់ឡានចំណិតពេជ្រដ៏ទាន់សម័យ, អេក្រង់ដ៏ឡួយឆាយ 10.25 Digital cluster, ជាមួយនឹងកៅអីខ្យល់ចេញចូលសម្រាប់កៅអីអ្នកបើកបរ និងកៅអីអ្នកធ្វើដំណើរមុខក្រោយ។ អ្វីដែលលេចធ្លោជាងនេះទៅទៀតនោះគឺ មានពណ៏ស្រស់ស្អាតជាច្រើនសម្រាប់ជ្រើសរើសទៅតាមចំណង់ចំណូលចិត្តរបស់អតិថិជន។
TIVOLI ជារថយន្ត SUV ក៏មាននូវចំណុចសំខាន់ៗ ៦យ៉ាងដ៏អស្ចារ្យគ្មានគូប្រៀបដូចខាងក្រោម ៖
១. កម្លាំងខ្លាំងអស្ចារ្យ ៖ 163PS/ 280NM បច្ចេកវិទ្យារបស់ Mercedes Benz មានកម្លាំងខ្លាំងអស្ចារ្យបើកបរបានគ្រប់ស្ថានភាពផ្លូវ។
២. សុវត្ថិភាពខ្ពស់អស្ចារ្យ ៖ HSS (គ្រោងឆ្អឹងរឹងម៉ាំធន់រឺងមាំមានសុត្ថិភពខ្ពស់សម្រាប់ធ្នកបើកបរ) + ពោងសុវត្ថិភាពចំនួន៦ បច្ចេកវិទ្យាមកពីអាល្លឺម៉ង់
៣. ម៉ូតទំនើបអស្ចារ្យ ៖ ឡូយឆាយទាន់សម័យទាំងផ្នែកខាងក្នុង និងខាងក្រៅជាពិសេសសាកសមជាមួយយុវវ័យគ្រប់រូប
៤. ដាក់អីវ៉ាន់បានច្រើនអស្ចារ្យ ៖ រថយន្ត SUV ស្ទីលឃ្យូតដែលមានឃ្លុបដាក់អីវ៉ាន់ធំទូលាយ(កន្លែងដាក់អីវ៉ាន់427L)
៥. សន្សំសំចៃខ្ពស់អស្ចារ្យ ៖ ម៉ាស៊ីនផលិតឡើងតាមបច្ចេកវិទ្យាអាល្លឺម៉ង់ដែលសន្សំសំចៃខ្ពស់ ត្រឹមតែ 7.5L/100km
៦. តំលៃក៏អស្ចារ្យ ៖ តម្លៃពិសេសសម្រាប់អតិថិជន TIVOLIជាទីស្រឡាញ់ដោយ TIVOLI Luxury មានតម្លៃ 29,900$ និងTIVOLI Premium មានតម្លៃ 33,900$ និងបង់ប្រចាំខែចាប់ពី 257$ ប៉ុណ្ណោះ
រាល់ការកក់ SsangYong TIVOLI ឥឡូវនេះនឹងទទួលបានកាដូរ៦ប្រភេទមានដូចជាកាងក្រោយដ៏ស្រស់ស្អាត កម្រាលជើងដ៏ប្រណិត ស្កុតការពារកម្តៅថ្ងៃ ស្លាកលេខវែង កាងខាងមុខ និងខាងក្រោយ និងកាតចាក់សាំង ៣០០ដុល្លារ។
ក្រុមហ៊ុន SsangYong មិនត្រឹមតែផ្តល់ប្រូម៉ូសិនជូនអតិថិជនដែលទិញរថយន្ត TIVOLI មួយមុខទេ គឺសម្រាប់រថយន្ត SsangYong REXTON ស៊េរី២០២០ ក្នុងឧកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ ក្រុមហ៊ុនក៏មានផ្តល់ជូនតម្លៃពិសេសសម្រាប់ REXTON មិនធ្លាប់មានពីមុនមកគឺត្រឹមតែ 58,500$ ជាមួយនឹងការផ្តល់ជូនស្កុតកាពារកម្តៅថ្ងៃ កម្រាលជើងដ៏ប្រណិត ស្លាកលេខវែង និងឈ្នាន់ជើងដ៏ស្រស់ស្អាតមួយ។
ព័ត៌មានលំអិតសូមទំនាក់ទំនង ៖
ទីតាំងទី១: សាខាផ្លូវសហព័ន្ធរុស្ស៊ី/លេខទូរសព្ទ 095 456 888 ផែនទី/Map: https://goo.gl/maps/qn8XRkHyvzLx7LMu9
ទីតាំងទី២: សាខាចោមចៅ/លេខទូរសព្ទ 098 456 888 ផែនទី/Map: https://goo.gl/maps/hRPcJvaPNZ7nFA9w7