Honda ចេញលក់ឡាន Hybrid ថ្មី ស៊ីសាំងខ្ទង់៤លីត្រ ឯតម្លៃត្រឹមខ្ទង់២ម៉ឺនដុល្លារ

  • 2020-03-24 06:56:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Honda បានបញ្ចេញលក់រថយន្ត Hybrid ថ្មីរបស់ខ្លួន ម៉ូដែល Insight ស៊េរីឆ្នាំ២០២១ នៅលើទីផ្សារសហរដ្ឋអាមេរិក ដោយបន្ថែមមុខងារពិសេសេៗជាច្រើន ព្រមទាំងពណ៌ក្រហមថ្មី ហៅថា Radiant Red Metallic ផងដែរ។

រថយន្ត Honda Insight ឆ្នាំ២០២១ នេះ នឹងមានតម្លៃចាប់ពី ២២ ៩៣០ដុល្លារ សម្រាប់ប្រភេទ LX (Base Model) ដោយមានបំពាក់មុខងារ Honda Sensing មកស្តង់ដារតែម្តង។ បន្ថែមពីនេះ Insight ចែកចេញជា ២ម៉ូដែលទៀត រួមមាន EX តម្លៃ ២៤ ៨១០ដុល្លារ និង Touring តម្លៃ ២៨ ៨៤០ដុល្លារ។

គ្រប់ម៉ូដែលទាំងអស់ នឹងបំពាក់កញ្ចប់មុខងារសុវត្ថិភាព និងជំនួយការបើកបរ Honda Sensing ព្រមទាំង ចង្កៀង LED, ប៊ូតុងបញ្ឆេះម៉ាស៊ីន, Blind Spot, Rear Cross Traffic Monitor, អេក្រង់ ៨អ៊ីង អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto មកស្តង់ដារតែម្តង។

Honda Insight បំពាក់ម៉ាស៊ីនចំណុះ ១,៥លីត្រ ជាមួយម៉ូទ័រ Hybrid ចំនួន២ មានកម្លាំងសរុប ១៥១សេះ។ បើតាម EPA បានបង្ហាញថា វាមានកម្រិតស៊ីសាំងជាមធ្យមត្រឹម ៤,២លីត្រប៉ុណ្ណោះ សម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រនៅក្នុងក្រុង៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង