សាយ សៀរ៉ា បញ្ចេញ​រឿង​អន់ចិត្ត​នឹង​ម្ចាស់​ផលិតកម្ម​ភាពយន្ត និង​ខារ៉ាអូខេ

  • 2020-03-25 02:42:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​សម្ដែង​ល្បី​ឈ្មោះ​ម្នាក់​នៅ​អំឡុង​ឆ្នាំ​២០០៥ គ្រា​ដែល​រូប​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ដំបូង គឺ​លោក សាយ ស៊ីរ៉ា បានអន់ចិត្ត​នឹង​ម្ចាស់ផលិតកម្ម​ភាពយន្ត និង​ខារ៉ាអូខេ​ខ្លះ បន្ទាប់ពីទីផ្សារសិល្បៈរបស់លោកស្ងាត់ឈឹងនៅដើមឆ្នាំ២០២០ នេះ។

លោកមើល​ឃើញ​ថា ម្ចាស់​ផលិតកម្ម​បាន​ផ្ដល់​ឱកាស​ដល់​ក្មេង​ជំនាន់​ក្រោយ​ខ្លាំង​ពេក ស្ទើរតែ​ផាត់​ចោល​នូវតារា​សម្ដែង​ចាស់​វស្សា​ដូច​ជារូប​លោក និង​មិត្ត​រួម​អាជីព​ជាច្រើន​រូប​ទៀតដែល​បានចូល​ប្រឡូកក្នុងវិស័យសិល្បៈ​ស្រករ​គ្នានោះ។

តារា​សម្ដែង​រូប​សង្ហា​ដែល​ប្រិយមិត្ត​ស្ទើរតែ​ភ្លេច​មុខ​លោក​ទៅ​ហើយ​នោះ បាន​ប្រាប់ពី​ស្ថានភាព​សិល្បៈ​ផ្ទាល់​ខ្លួន​របស់​លោក​ថា សកម្មភាព​សម្ដែង​នៅ​ដើម​ឆ្នាំ​២០២០ គឺ​បាត់​ឈឹង​តែ​ម្ដង តែ​លោក​នៅ​អាច​ទទួល​អាហ្វែ​ច្រៀង​តាម​រោងការ និង​កម្មវិធី​ផ្សេង​ៗ​ម្ដងម្កាល ខណៈ​រូប​លោក​ពឹងផ្អែក​ទាំង​ស្រុក​លើ​ចំណូល​ពី​សិល្បៈ៖"ខ្ញុំ​គិត​ថា​ឲ្យ​ពួក​ខ្ញុំ​ដើរ​ជា​តួ​បង ឬ​ជា​តួ​រង​ក៏​បាន តែ​គេ​ត្រូវ​ការ​តែ​តួ​ថ្មី​ៗ​ព្រោះ​ថោក"។

រស់នៅ​ក្នុង​អាជីព​ជា​តារា​សម្ដែង និង​ចម្រៀង​លេចងើប​ៗ​ជាង​១៥​ឆ្នាំ ស៊ីរ៉ា នៅ​តែ​មាន​ចិត្ដ​ស្រឡាញ់​អាជីព​មួយ​នេះ ដោយ​លោក​សំណូមពរ​ដល់​ម្ចាស់​ផលិតកម្ម​ទាំង​អស់​គួរ​ទទួល​យក​តារា​គ្រប់​វ័យ និង​គ្រប់​ជំនាន់​ទៅ​សម្ដែង​រួម​គ្នា ព្រោះ​តារា​ថ្មី​ខ្លះ​មាន​រូប​សម្បត្តិ​ស្អាត ប៉ុន្តែ​សមត្ថភាព​សម្ដែង​នៅ​ខ្សោយ​ដែល​ពេល​ខ្លះ​អ្នក​ដឹក​រឿង​ប្រាប់​ពី​តិចនិក​សម្ដែង​តែ​ម្ដង មិន​ដូច​រូប​លោក ឬ​តារា​គេ​បាន​ចេញ​ពី​សាលា​ឡើយ។

រូបភាព៖ ហ្វេសប៊ុក សាយ សៀរ៉ា

លោក សាយ សៀរ៉ា បាន​បញ្ចេញ​សមត្ថភាព​សម្ដែង​លេចធ្លោ​ជា​ច្រើន​តាម​រយៈ​រឿង​ភាគ​ដូច​ជា៖ រឿង”នាង​នាថ​បាត់ដំបង” និង​រឿង"លេខា​ថ្មី”​របស់​ផលិតកម្ម​ចក្រវាឡពេជ្រ​ភាពយន្ដ ព្រម​ទាំង​បាន​សម្ដែង​ជា​តួឯក​ក្នុង​ M V និង​បទ​ចម្រៀង​ខារ៉ា​អូខេ​រាប់​រយ​បទ​ទៀត៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ