Fan សួរ១សំណួរ​ពាក់​ព័ន្ធ Liverpool កីឡាករ​ Sterling ឆ្លើយ​តប​បែប​នេះ

  • 2020-03-25 06:21:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​វគ្គ​សួរ​សំណួរ​លើបណ្ដាញ Instagram នៃ​​ភ្នាក់ងារ​របស់​កីឡាករ Raheem Sterling មាន​អ្នកគាំទ្រ​ម្នាក់​បាន​សួរ​ថា តើ​ខ្សែ​ប្រយុទ្ធ​អង់គ្លេស​ អាច​នឹង​ពិចារណា​ត្រឡប់​ទៅ Liverool វិញ​ដែរ​​ឬ​ទេ?

ជា​ការ​ឆ្លើយ​តប Sterling បាន​ឱ្យ​ដឹង​រូប​គេពិត​ជា​ស្រលាញ់​ក្លឹប​ហង្ស​ក្រហម​ខ្លាំង ហើយ​ក្ដី​ស្រលាញ់​របស់​គេ​ចំពោះ​ក្លឹប​នៅទឹកដី Anfield មួយនេះ មិន​សាបសូន្យ​ឡើយ។ ​

ខ្សែ​ប្រយុទ្ធ​ស្លាប​ក្រុមមេឃខៀវ Manchester City បាន​បញ្ជាក់ថា ៖«និយាយ​ឱ្យ​ស្មោះត្រង់ ខ្ញុំ​ស្រលាញ់​ Liverpool។ កុំ​យល់​ច្រឡំ ពួកគេ​តែង​តែ​នៅ​ក្នុង​ចិត្ត​ខ្ញុំ​ជា​និច្ច។ ពួកគេ​ជា​ក្រុម​មួយ ដែល​ជួយ​ឱ្យខ្ញុំ​​ធំ​ធាត់»។

ទោះបីជា​យ៉ាងណា Sterling បាន​បដិសេធ​ត្រឡប់​ទៅ​​ Liverpool វីញ។ Sterling បាន​ចូលរួម​ជាមួយ​យុវជន Liverpool ពី​ក្លឹប Queens Park Ranger ក្នុង​ឆ្នាំ​២០១០ មុន​ពេល​បង្ហាញ​​ខ្លួន​ជា​លើក​ដំបូង​ឱ្យ​ឈុតធំជា​លើក​ដំបូង​ ក្នុង​ការ​ប្រកួត​ត​ទល់ Wigan កាល​ពី​ឆ្នាំ​២០១២ ដែលកាល​នោះ​រូប​គេ​មាន​អាយុ​១៧​ឆ្នាំ។

ជម្រើស​ជាតិ​អង់គ្លេស​វ័យ​២៥ឆ្នាំ បាន​បង្ហាញ​ខ្លួន​គ្រប់​ការ​ប្រកួត​ទាំង​អស់​នៅ Liverpool ១២៩​ប្រកួត រក​បាន​២៣​គ្រាប់ មុន​ចេញ​ទៅ Manchester City ក្នុង​តម្លៃ​ខ្លួន ៤៩​ លាន​ផោន៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម