ផ្សារទំនើបជីប ម៉ុង បង្ហាញយុទ្ធសាស្រ្ដ ដើម្បី​សម្រេច​មហិច្ឆិតានាំមុខគេ ក្នុងទីផ្សារលក់រាយនៅកម្ពុជា

  • 2020-03-26 05:21:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិស័យផ្សារទំនើបបានរីកដុះដាលខ្លាំងនៅក្នុងប្រទេសកម្ពុជារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសនៅក្នុងរាជធានីភ្នំពេញ។ ក្នុងនោះផ្សារទំនើប ជីប ម៉ុង ក៏បានពង្រីកខ្លួនយ៉ាងលឿនផងដែរ និងមានយុទ្ធសាស្រ្ត ដើម្បីសម្រេចមហិច្ឆិតាក្លាយជាផ្សារទំនើបឈានមុខគេក្នុងទីផ្សារលក់រាយ។

លោក Laurent Hamelet នាយកផ្នែកលក់ទំនិញ និងទីផ្សាររបស់ក្រុមហ៊ុន ជីប ម៉ុង រីថែល មានប្រសាសន៍ថា ផ្សារទំនើប ជីប ម៉ុង គ្រោងពង្រីកទីតាំងផ្សារទំនើបរបស់ខ្លួននៅគ្រប់មណ្ឌលផ្សារទំនើបរបស់ ជីប ម៉ុង គ្រប់គម្រោងលំនៅឋានរបស់ក្រុមហ៊ុន ជីប ម៉ុង លែន ទាំងអស់ ព្រមទាំងទីតាំងសំខាន់ៗផ្សេងៗទៀតដើម្បីផ្តល់ភាពងាយស្រួលសម្រាប់អតិថិជនក្នុងការដើរទិញទំនិញ។

លោកបានបន្ថែមថា ផ្សារទំនើប ជីប ម៉ុង នឹងបើកសម្ភោធសាខាថ្មីរបស់ខ្លួនឆាប់ៗនេះនៅមណ្ឌលផ្សារទំនើប ជីប ម៉ុង សែនសុខ ដែលមានទំហំកាន់តែធំទូលាយ។ ក្រៅ​ពីគម្រោងនៃការពង្រីកខ្លួនយ៉ាងលឿននៅតាមទីតាំងសំខាន់ៗ លោក Laurent Hamelet បានបញ្ជាក់ថា ផ្សារទំនើប ជីប ម៉ុង ផ្តោតសំខាន់លើការផ្គត់ផ្គង់ទំនិញមានគុណភាពខ្ពស់ និងមានតម្លៃសមរម្យ ដោយមានការត្រួតពិនិត្យយ៉ាងច្បាស់លាស់ពេលទទួលទំនិញពីអ្នកផ្គត់ផ្គង់ ជាពិសេសផលិតផលស្រស់ៗរួមមានផ្លែឈើ បន្លែ ត្រី សាច់ជាដើម។

លោក Laurant Hamelet បញ្ជាក់ថា៖ «ផ្សារទំនើប ជីប ម៉ុង ផ្តល់ជូននូវទំនិញដែលផលិតនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាផ្តល់ជូននូវផលិតផលសរីរាង្គដែលមានវិញ្ញាបនបត្របញ្ជាក់ពីគុណភាព នាំចូលមកពីសហគមន៍អឺរ៉ុប ក៏ដូចជាសហរដ្ឋអាមេរិកផងដែរ»។

មួយវិញទៀត ដើម្បីសម្រួលដល់អតិថិជន ដែលមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការដើរទិញទំនិញ ផ្សារទំនើប ជីប ម៉ុង បានផ្តល់ភាពងាយស្រួលដល់ពួកគាត់ក្នុងការបញ្ជាទិញទំនិញច្រើនជាង ១០០០ មុខតាមទូរសព្ទ ហើយផ្សារទំនើប ជីប ម៉ុង នឹងដឹកជញ្ជូនដល់ទីតាំងរបស់អតិថិជនតែម្តង តាមរយៈកម្មវិធីដឹកជញ្ជូន BLOC។

ផ្សារទំនើប ជីប ម៉ុង តែងតែផ្តល់ជូននូវកម្មវិធីផ្សេងៗ ដើម្បីលើកទឹកចិត្តដល់អតិថិជន ដែលតែងតែគាំទ្រផ្សារទំនើប ជីប ម៉ុង ដែលមានដូចជា ការបញ្ចុះតម្លៃ ការបោះពុម្ព និង​ចែក​កាតាឡុកបញ្ចុះតម្លៃ ២ម៉ឺនច្បាប់ជារៀងរាល់ខែ ការរៀបចំការចាប់ឆ្នោតផ្សងសំណាងជូនអតិថិជនក្នុងឱកាសបុណ្យជាតិធំៗ រួមមានរង្វាន់ម៉ូតូ ទូរទស្សន៍ និងប័ណ្ណបញ្ចុះតម្លៃយ៉ាងច្រើនសន្ធឹកសន្ធាប់ជាដើម៕