ឆាយ វីរៈយុទ្ធ ប្រកាស​ឧបត្ថម្ភ​អង្ករ​៦តោន​ដល់​សិល្បករចាស់​ជរា​ និង​អ្នក​ក្រីក្រ

  • 2020-03-27 01:49:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​គ្រា​ដែល​មេរោគ​កូវីដ-១៩ ឆ្លង​រាតត្បាត​ជា​សកល ប្រទេសកម្ពុជា ក៏​រង​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ខ្លះ​ដែរ ជា​ពិសេស​ទៅ​លើ​ចំណូល​ពី​វិស័យ​សិល្បៈ ព្រោះ​កម្មវិធី​ប្រគំតន្ត្រី និង​ពិធី​ជួបជុំ​ធំ​ៗ​ត្រូវ​បាន​ផ្អាក។

ដោយ​មើល​ឃើញ​ពី​បញ្ហា​នេះ តារា​ចម្រៀង​ល្បី​ឈ្មោះ​ម្នាក់​ប្រចាំ​ផលិតកម្ម​រស្មី ហង្ស មាស លោក ឆាយ វីរៈយុទ្ធ និង​គ្រួសារ​ដែល​ជា​ម្ចាស់​រោងម៉ាស៊ីន​កិនស្រូវ​ហាក់ សែ បាន​ឧបត្ថម្ភ​អង្ករ​ម៉ាក​ស្ដេច​អង្ករ​៦​តោន ដើម្បី​ឲ្យ​សមាគម​សិល្បៈ​ចាត់ចែង។ នេះ​បើ​តាម​គណនី​ហ្វេសប៊ុក​លោក ហេង ឡុង។

អង្ករ​ទាំង​៦​តោន នឹង​ត្រូវ​ចាត់ចែង​ដល់​អ្នក​សិល្បៈ​ចាស់ជរា ឬ​មាន​ជីវភាព​ខ្វះខាត​ចំនួន​៣​តោន និង​ចែក​ជូន​ពលរដ្ឋ​ខ្វះខាត​ចំនួន​៣​តោន ក្នុង​គ្រា​ដែល​មេរោគ​កូវីដ-១៩ រាតត្បាត មិន​មាន​ចំណូល​គ្រប់គ្រាន់៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ