Apple បើកឲ្យប្រើកម្មវិធីតម្លៃ ៣០០ដុល្លារ ដោយមិនគិតលុយ ៣ខែ

  • 2020-03-27 02:09:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​កម្មវិធី​ជំនាញ​កាត់​ត​វីដេអូ Final Cut Pro X និង​កាមេរ៉ា​ផលិត​ចម្រៀង​ Logic Pro X របស់​ Apple ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​នឹង​មាន​បើក​ឲ្យ​សាក​ល្បង​ប្រើ​ប្រាស់​រយៈពេល ៩០ ថ្ងៃ។

ការ​រាតត្បាត​នៃ​​កូវីដ​១៩​ ​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មិន​អាច​ទៅ​ធ្វើ​ការ ឬ​បំពេញ​ការ​សិក្សា​ ដូច​នេះ​ការ​បាន​ប្រើ​ប្រាស់​កម្មវិធី​ជំនាញ​តម្លៃ​រាប់​រយ​ដុល្លារ​ដោយ​មិន​គិត​លុយ​នេះ គឺ​ជា​រឿង​ល្អ​មួយ។ Apple បាន​​សរសេរ​ក្នុង​សេចក្ដី​ប្រកាស​ដូច​នេះ​ថា ៖ "យើង​សង្ឃឹម​ថា​អតិថិជន​យើង​ដែល​នៅ​ផ្ទះ ហើយ​ចង់​រៀន​អំពី​អ្វី​ថ្មី​នោះ​នឹង​​សាក​ល្បង​ការ​ដាក់​ឲ្យ​ប្រើ​ប្រាស់​សាក​ល្បង​ដោយ​មិន​គិត​លុយ​នេះ។”

គួរ​ដឹង​ថា​​កម្មវិធី Final Cut Pro X គឺ​មាន​បើក​ឲ្យ​សាក​ល្បង​ប្រើ​ឥត​គិត​លុយ ៣០ ថ្ងៃ​​រួច​មក​ហើយ ប៉ុន្តែ​សម្រាប់​ Logic Pro X គឺ​មិន​មាន​នោះ​ទេ។ គួរ​ដឹង​ថា​អ្នក​ដែល​​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ប្រើ​ប្រាស់​សាក​ល្បង​ ៣០ ថ្ងៃ​នៃ Final Cut Pro X នឹង​ទទួល​បាន​រយៈពេល​​សាក​ល្បង​បន្ថែម​ផង​ដែរ។

ជា​ធម្មតា​​កម្មវិធី Final Cut Pro X គឺ​មាន​តម្លៃ ៣០០ ដុល្លារ ហើយ Logic Pro X មាន​តម្លៃ ២០០ ដុល្លារ៕

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង