Benzema ដាក់ធ្ងន់ៗថា កុំយក Giroud មកប្រៀបនឹងខ្លួន
- 2020-03-30 05:10:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Benzema ដាក់ធ្ងន់ៗថា កុំយក Giroud មកប្រៀបនឹងខ្លួន
ចន្លោះមិនឃើញ
ត្បិតតែ Olivier Giroud ជាប់ជាខ្សែប្រយុទ្ធជម្រើសដំបូង ជួយបារាំងឈ្នះពាន World Cup ២០១៨ នៅប្រទេសរុស្សី ប៉ុន្តែ Karim Benzema ដឹងច្បាស់ណាស់ថា គុណភាពនរណាល្អជាង។
ខ្សែប្រយុទ្ធរបស់ក្លឹប Real Madrid ខកខានមិនបានលេងឲ្យជម្រើសជាតិបារាំងចាប់តាំងពីមុនព្រឹត្តិការណ៍ Euro ២០១៦ ពេលដែលក្រុមឡើងដល់វគ្គផ្ដាច់ព្រ័ត្រ។ អវត្តមានរបស់ Benzema ជាឱកាសល្អសម្រាប់ Giroud ក្ដោបតំណែងប្រយុទ្ធជម្រើសដំបូង។
រហូតដល់បច្ចុប្បន្នគេក្លាយជាអ្នកទាត់បញ្ចូលទីច្រើនជាងគេឲ្យបារាំងលំដាប់ទី៣ រកបាន៣៩គ្រាប់ ក្នុងការបង្ហាញខ្លួន៩៣ប្រកួត ឈរក្រោម Thierry Henry និង Michel Platini។ ត្បិតតែជាប់ជម្រើសជាតិរហូតមែនតែ Giroud បង្ហាញទម្រង់ល្អមិនសូវល្អប៉ុន្មានទេជាមួយក្រុមអាជីព ខុសពី Benzeman ដែលរកបាន១៤គ្រាប់ ក្នុង២៦ប្រកួតនៅ La Liga រដូវកាលនេះ។
និយាយក្នុងការ Live លើបណ្ដាញសង្គម Instagram ខ្សែប្រយុទ្ធរបស់ស្ដេចសលើកឡើងថា គ្រប់គ្នាមិនអាចប្រៀបធៀបរថយន្តប្រណាំង Formula 1 ជាមួយកូនរថយន្តប្រឆាំង Kating បានឡើយ។ គេដឹងច្បាស់ថា គេល្អជាង Giroud។ Giroud មានឱកាសលេងដោយសារតែអវត្តមានរបស់គេ។
Benzeman ត្រូវបានកាត់ចេញពីជម្រើសជាតិបារាំង បន្ទាប់ពីលេចរឿងអាស្រូវផ្លូវភេទជាមួយមិត្តរួមជាតិ Mathieu Valbuena៕