Gundogan នៅ​តែ​គាំទ្រ​ទោះ​ Premier League ប្រគល់​ពាន​ឲ្យ​ Liverpool

  • 2020-03-30 06:51:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ilkay Gundogan បាន​បញ្ជាក់​ថា​ខ្លួន​គ្មាន​បញ្ហា​ ឬ​ប្រឆាំង​អ្វី​ទេ​បើ​សិន​សេចក្ដី​សម្រេច​ចុង​ក្រោយ​ Premier League ប្រគល់​ពាន​ឲ្យ​ Liverpool ហើយ​បិទ​រដូវ​កាល​ចោល​នោះ។

ក្របខ័ណ្ឌ​កំពូល​អង់គ្លេស​សន្យា​នឹង​វិល​មក​វិញ​នៅ​ចុង​ខែ​មេសា​ ប៉ុន្តែ​ស្ថានភាព​ជាក់​ស្ដែង​អាច​ខុស​ការ​រំពឹង​ទុក​ដោយ​សារ​ ការ​រីករាល​ដាល​របស់​មេរោគ​កូវីដ-១៩ នៅ​ពេល​នេះ​ហាក់​មិន​ធូរ​ស្រាល​សោះ។​​ Premier League នឹង​កោះ​ប្រជុំ​សារ​ជា​ថ្មី​នៅ​ដើម​ខែ​ក្រោយ​ដើម្បី​សម្រេច​ពី​អនាគត​របស់​ខ្លួន។

មាន​ការ​លើក​ឡើង​ថា​ ពាន​គួរ​លេង​៩​ប្រកួត​ដែល​នៅ​សល់​ដោយ​បិទ​ទ្វារ​មិន​ឲ្យ​មិន​អ្នក​គាំទ្រ​ និង​ខ្លះ​ទៀត​ចង់​បិទ​លីគ​រួច​ប្រគល់​ពាន​ឲ្យ​ Liverpoolដែល​ដាច់​ក្រុម​លេខ​២ ចំនួន​២៥​ពិន្ទុ​នោះ​តែ​ម្ដង។

សម្រាប់​ Gundogan ទោះ​ប​ី​ Manchester City ជា​គូ​ប្រជែង​ធំ​របស់​ Liverpool ក៏​ពិត​មែន​ប៉ុន្តែ​រូប​គេ​គាំទ្រ​រាល់​ចំណាត់​ការ​របស់​ Premier Leaue បូក​រួម​ទាំង​ការ​ប្រគល់​ពាន​ស្វ័យ​ប្រវត្តិ​ឲ្យ​ក្រុម​លេខ​១​ផង៕ ​

ប្រែសម្រួល៖ សៀនហួរ