កីឡដ្ឋាន​ធំ​ៗ​នៅ​អង់គ្លេស ​អាច​នឹង​យក​ប្រើ​ជា​កន្លែង​ព្យាបាល​អ្នក​ជំងឺ Covid-19 ​

  • 2020-04-03 04:28:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កីឡដ្ឋាន​ធំ​ៗ​នៅ​អង់គ្លេស អាច​នឹង​ប្រើ​ដើម្បី​ធ្វើ​ជា​មន្ទីរពេទ្យ​បណ្ដោះអាសន្ន​ព្យាបាល​អ្នក​ជំងឺ Covid-19 ​ដែល​កំពុង​កើន​ឡើង​ខ្លាំង​។

​ក្លឹប​ធំ​ៗ​ជា​ច្រើន​ដូចជា Man Utd ​និង Chelsea ​បាន​យល់​ព្រម​ដើម្បី​យក​កីឡដ្ឋាន​ខ្លួន​កែ​ច្នៃ​ធ្វើ​ជា​មន្ទីរពេទ្យ​ជួយ​ព្យាបាល​អ្នក​ជំងឺ Covid-19 ​ហើយ។ ​ដោយ​នេះ​ជា​ជំហាន​មួយ​ទៀត​សម្រាប់​រដ្ឋាភិបាល​អង់គ្លេស ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​មេរោគ Covid-19 ​ដែល​កំពុង​ផ្ទុះ​ខ្លាំង ​និង​ឆ្លង​យ៉ាង​លឿន​មិន​ទាន់​មាន​ការ​ថយ​ចុះ​នោះ​ទេ។ ​

នៅ​ពេល​ថ្មី​ៗ​នេះ ​កន្លែង​ផ្ញើ​ឡាន​ក្រោម​ដី​របស់​ក្រុម Spurs ​ត្រូវ​បាន​យក​ធ្វើ​ជា​កន្លែង​តេស្ដ​រក​ថ្នាំ​ព្យាបាល​មេរោគ Covid-19 ​ផង​ដែរ។ ខណៈ​ដែល​ផ្សារ​ទំនើប​ធំ​ៗ​ដទៃ​ទៀត ​ក៏​បាន​ត្រៀម​ជា​ស្រេច​ក្នុង​ការ​កែ​ច្នៃ ​យក​ធ្វើ​ជា​កន្លែង​សម្រាប់​បម្រើ​ការងារ​ប្រយុទ្ធ​ប្រឆាំង​មេរោគ Covid-19 ​ផង​ដែរ។ ​សម្រាប់​ក្រុម Chelsea ​វិញ ​ក៏​បាន​យក​សណ្ឋាគារ​របស់​ខ្លួន​ដែល​មាន​៧២​បន្ទប់ ​ឱ្យ​ខាង​សុខាភិបាល​យក​ទៅ​ប្រើប្រាស់​រួច​ហើយ​ដែរ។

​នៅ​អង់គ្លេស ​បច្ចុប្បន្ន​មាន​អ្នក​ឆ្លង​មេរោគ Covid-19 ​រហូត​ដល់​ជាង​៣​ម៉ឺន​នាក់ ​និង​អ្នក​ស្លាប់​មាន​ប្រមាណ​ជា​៣​ពាន់​នាក់​ហើយ។ ​អង់គ្លេស ​គិត​មក​ដល់​ពេល​នេះ ​បាន​ធ្វើ​តេស្ដ​រក​មេរោគ​លើ​ពលរដ្ឋ​បាន​ជិត​២​សែន​នាក់​ហើយ៕

ប្រភព៖ Dailymail   អត្ថបទ៖ វ៉ាន់ សក្ដិ

អត្ថបទថ្មី