ក្លឹប​នៅ​ Serie A បន្ត​ផ្អាក​ដល់​ពាក់​កណ្ដាល​ខែ​មេសា​

  • 2020-04-03 04:57:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយក​រដ្ឋ​មន្ត្រី​អ៊ីតាលី​ Giuseppe Conte បាន​ចេញ​បម្រាម​មិន​ឲ្យ​ក្លឹប​នៅ​អ៊ីតាលី​ប្រមូល​ផ្ដុំ​តាម​ផែន​ការ​នៅ​ដើម​ខែ​មេសា​នេះ​ទេ។

ដោយ​សារ​ស្ថានភាព​វីរុស​កូរ៉ូណា​មិន​ទាន់​បាន​ធូរ​ស្រាល​ដូច្នេះ​​ ក្របខ័ណ្ឌ​កំពូល​អ៊ីតាលី​តម្រូវ​ឲ្យ​ក្លឹប​នីមួយ​ៗ​ត្រូវ​រង់​ចាំ​ដល់​យ៉ាង​ហោច​ណាស់​ថ្ងៃ​ទី​១៣​ខែ​មេសា​ទើប​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​បាន។ ក្លឹប​២​មាន​ដូច​ជា​ Napoli និង​ Lazio គឺ​ជា​ក្រុម​ដំបូង​ដែល​គ្រោង​ហ្វឹកហាត់​លឿន​ជាង​គេ​តាម​ផែន​ការ។​​

គួរ​បញ្ជាក់​ថា​មនុស្ស​ប្រមាណ​១ម៉ឺន​ ៣​ពាន់​នាក់​បាន​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា​ ​នៅ​អ៊ីតាលី​ ខណៈ​តួលេខ​អ្នក​ស្លាប់​ទូទាំង​ពិភព​លោក​បាន​កើន​ដល់​ជិត​៥​ម៉ឺន​នាក់​ហើយ៕

ប្រភព៖ BBC   ប្រែសម្រួល៖ សៀនហួរ

អត្ថបទពេញនិយម