បុរសម្នាក់នៅបាងកកត្រូវ Facebook ប្ដឹង រឿងលក់ Software មិនត្រឹមត្រូវ

  • 2020-04-10 02:42:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Facebook បាន​ប្ដឹង​បុរស​ជន​ជាតិ​ឥណ្ឌា​ម្នាក់​ដែល​ស្នាក់​នៅ​ទីក្រុង​បាងកក​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​សារ​តែ​រូប​គេ​បាន​បង្កើត និង​ផ្សព្វផ្សាយ​លក់​ Software ដែល​អាច​​​ឆ្លង​ផុត​​នូវ​ដំណើរ​ការ​ត្រួត​ពិនិត្យ​​ (Review) លើ Ads (​ពាណិជ្ជកម្ម) ​​ហើយ​​​ផ្សព្វផ្សាយ​ Ads ដែល​ខុស​គោលការណ៍​របស់​ក្រុមហ៊ុន​ដល់​អ្នក​ប្រើ​ប្រាស់។

បុរស​ឈ្មោះ Basant Gajjar បាន​ប្រើ​ប្រាស់​បច្ចេកទេស​ឈ្មោះ​ថា "Cloaking” ដែល​វា​អាច​លាក់​បាំង​មាតិកា​ពិត​នៃ​ Ads ​​ដែល​មិន​អាច​ឲ្យ​ Facebook ដំណើរ​ការ​​នៃ​​​ការ​ត្រួត​ពិនិត្យ​ Ads ​បាន។ ដូច​នេះ​ទោះ​បី​ជា​ Ads នោះ​មាន​​ខុស​គោលការណ៍​របស់ Facebook ក៏​វា​អាច​ផ្សាយ​ចេញ​ទៅ​ដល់​អ្នក​ប្រើ​ប្រាស់​បាន។

អ្នក​ដែល​បាន​ជាវ​ Software នេះ​អាច​ផ្សព្វផ្សាយ​នូវ​ Link សម្រាប់​ថ្នាំ​សម្រក​រាង, ការ​បោក​ប្រាស់​នៃ​​រូបិយប័ណ្ណ​អេឡិចត្រូនិក (Cryptocurrency) និង​សូម្បី​តែ​ព័ត៌មាន​មិន​ពិត​​អំពី​​ការ​ផ្ទុះ​នូវ​ជំងឺ​កូវីដ​១៩​បាន​​ទៀត​ផង។

គួរ​ដឹង​ថា​ពាក្យ​បណ្ដឹង​ត្រូវ​បាន​ដាក់​ជូន​តុលាការ​ប្រចាំ​​តំបន់​​នៅ​សង្កាត់​ Northern នៃ​រដ្ឋ​ California សហរដ្ឋអាមេរិក៕​​​​​​

ប្រភព៖ Reuters   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម