ភាពយន្ត​ហូលីវូដ​រឿង “THE HUNGER GAMES” ដាក់​បញ្ចាំង​នៅ​ខ្មែរ មុន​អាមេរិក​ទៅ​ទៀត!

  • 2014-11-20 18:02:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ភាពយន្ត​ល្បី​របស់​ហូលីវូដ​រឿង “THE HUNGER GAMES” វគ្គ​៣ បាន​មក​ដល់​ប្រទេស​កម្ពុជា​ហើយ ដោយ​បាន​ធ្វើ​ពិធី​បើក​សម្ពោធ និង​ដាក់​បញ្ចាំង​យ៉ាង​ឧឡារិក​យប់​មិញ​នៅ​មជ្ឈមណ្ឌល TK គឺ​ចាក់​លឿន​ការ​ចាក់​បញ្ចាំង​នៅ​សហរដ្ឋ​អាមេរិក​ដែល​ជា​ម្ចាស់​ផលិត​ភាពយន្ត​ដ៏​ល្បី​នេះ​ទៀត។ នេះ​បើ​តាម​លោក រីន ពេជ្រ​មុនី Executive, Marketing Department របស់​ក្រុមហ៊ុន Westec Media។

 

 

“រឿង​ហ្នឹង​ចាក់​បញ្ចាំង​នៅ​ច្រើន​ប្រទេស​ណាស់ មាន​ទាំង​អាមេរិក និង​ប្រទេស​ជា​ច្រើន​ទៀត ប៉ុន្តែ​យើង​លឿន​មុន​គេ​មួយ​ថ្ងៃ គឺ​ថ្ងៃ​ទី​១៩ វិច្ឆិកា​នេះ ខណៈ​នៅ​អាមេរិក​គេ​ចាក់​នៅ​ថ្ងៃ​ទី​២០ វិច្ឆិកា(ថ្ងៃ​នេះ)​ឯណោះ"។

 

អម​ជាមួយ​នឹង​ពិធី​សម្ពោធ​ដាក់​បញ្ចាំង​នា​យប់​មិញ​នេះ មាន​កម្មវិធី​កម្សាន្ត​ជា​ច្រើន​ដែល​ត្រូវ​បាន​រៀប​ចំ​ឡើង​បង្ក​ភាព​សប្បាយ​រីករាយ​ដល់​ប្រិយមិត្ត​អ្នក​គាំទ្រ​របស់​លោក​ភាពយន្ត Legend ក្នុង​នោះ​មាន​ដូច​ជា បង្ហាញ​ម៉ូដ និង​​ហ្គេម​កម្សាន្ត​ដើម្បី​ឈ្នះ Pin របស់ THE HUNGER GAMES  Original រួម​នឹង​រង្វាន់​អនុស្សាវរីយ​ជា​ច្រើន​ទៀត។ គ្រា​នោះ ​គេ​ឃើញ​អ្នក​គាំទ្រ​ជា​ច្រើន​បាន​មក​ជួប​ជុំ​គ្នា។

 

 ក្រុម​ដើរ​ម៉ូដ អបអរ​ពិធី​សម្ពោធ​រឿង “Hanger Game: Mockingjay”

ប៊ុនវឌ្ឍន៍ ដែល​ប្រាប់​ថា​ជា​អ្នក​គាំទ្រ​ម្នាក់​នៃ​រោងភាពយន្ត Legend ឲ្យ​ដឹង​ថា លោក​ទទួល​បាន​ភាព​សប្បាយ​រីករាយ​មួយ​ពេល "មាន​អី​មើល​ទៅ​សប្បាយ​របស់​គេ ប៉ុន្តែ​ខ្ញុំ​អត់​ហ៊ាន​ចូល​លេង​ទេ ព្រោះ​ដូច​ខ្មាស​ៗ​ម៉េច​មិន​ដឹង!”។ បន្ថែម​ពី​លើ​នេះ ប៊ុនវឌ្ឍន៍ បន្ត​ថា ដំណើរ​លោក​ពេល​នេះ ក៏​ដើម្បី​ទស្សនា​ភាពយន្ត “THE HUNGER GAMES”។"អូហ៍​រឿង​ហ្នឹង ខ្ញុំ​មើល​តាំង​ពី​វគ្គ​១ ដល់​វគ្គ​២​ឯណោះ​បង ឥឡូវ​ចេញ​វគ្គ​៣​ទៀត រឿង​អី​មិន​មើល ខ្ញុំ​មក​ថ្ងៃ​នេះ គឺ​ដើម្បី​មក​ទស្សនា​ហើយ(សើច)!"។

 

“ រឿង​នេះ​ហាក់​ប្លែក​ខុស​ពី​គេ អ្វី​ដែល​ខ្ញុំ​ចាប់​អារម្មណ៍ គឺ​វិទ្យាសាស្ត្រ ដែល​កាល​វគ្គ​១​នោះ គេ​អាច​បញ្ជា​ឲ្យ​ដុះ​ដើម​ឈើ ឲ្យ​កើត​ជា​សត្វ​ខ្លា សត្វ​អី​បាន។ វគ្គ​២​ខ្ញុំ​អត់​បាន​ទេ ឥឡូវ​ខ្ញុំ​មក​ទស្សនា​វគ្គ​៣​មើល៍ អស្ចារ្យ​ប៉ុណ្ណោះ!"។  វុទ្ធី និស្សិត​មក​ពី​វិទ្យាស្ថាន​ស្ថិតិ និង​ផែន​ការ។

 

http://youtu.be/3PkkHsuMrho

 

តាម​លោក ពេជ្រ​មុនី “THE HUNGER GAMES” ឬ "ល្បែង​ទុរ្ភិក្ស​បក្សី​អគ្គី" ឆ្លុះ​បង្ហាញ​ពី​ភាព​ក្លាហាន​របស់​តួឯក​ស្រី Jenifer Lawrence ក្នុង​កិច្ច​រំដោះ​មនុស្ស ចេញ​ពី​របប​គ្រប់​គ្រង​ផ្ដាច់​ការ​មួយ ដែល​ចាប់​បង្ខំ​មនុស្ស​ឲ្យ​លេង​ល្បែង​មរណៈ។

 

ចង់​ដឹង​ថា បេសកកម្ម​របស់​វីរនារី​ក្លាហាន បាន​សម្រេច​ឬ​អត់ និង​ជួប​ឧបសគ្គ​អ្វី​ខ្លះ សូម​ទៅ​ទស្សនា​ទាំង​អស់​គ្នា។ “THE HUNGER GAMES: MOCKINGJAY PART 1” មាន​ចាក់​បញ្ចាំង​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ នៅ​រោងភាពយន្ត​ទំនើប​ទាំង​អស់​នៅ​រាជធានី មាន Major Cineplex By Cellcard, Platinum Cineplex និង Legend Cinema គ្រប់​សាខា៕

 

 

 

 

 

 

 

 

 

 

 

 

 

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម