ល្អមើលហើយ! Arsenal ប៉ះ Man City ម៉ោង៦:៤៥ល្ងាចថ្ងៃសៅរ៍នេះ ខណៈនៅអេស្ប៉ាញ Real ប៉ះ Atletico ម៉ោង១យប់
- 2014-09-13 18:50:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្អមើលហើយ! Arsenal ប៉ះ Man City ម៉ោង៦:៤៥ល្ងាចថ្ងៃសៅរ៍នេះ ខណៈនៅអេស្ប៉ាញ Real ប៉ះ Atletico ម៉ោង១យប់
ចន្លោះមិនឃើញ
បន្ទាប់ពីសម្រាកអស់១សប្ដាហ៍ដោយសារកម្មវិធីប្រកួតរបស់ក្រុមជម្រើសជាតិនោះ នៅចុងសប្ដាហ៍នេះលីកបាល់ទាត់ធំៗរបស់អឺរ៉ុបវិលមកកំដរចក្ខុអ្នកទស្សនាទៀតហើយ ដែលក្នុងនោះ Arsenal ប៉ះ Manchester City នៅម៉ោង១៨:៤៥ក្នុងក្របខ័ណ្ឌ Barclays Premier League ខណៈ Real Madrid ប៉ះ Atletico Madrid ម៉ោង១:០០ក្នុងក្របខ័ណ្ឌ La Liga អេស្ប៉ាញ។ Sabay សូមជម្រាបជូនអំពីជើងកីឡាករខ្លះៗរបស់ក្រុមដែលត្រូវប្រកួតសប្ដាហ៍នេះ។
Arsenal ស្វាគមន៍ការវិលត្រលប់របស់ Kieran Gibbs, Mikel Arteta និង Ozil ក្រោយជាពីរបួស តែ Man City ទោះបីជាទទួលបានការវិលមកជួយក្រុមពីសំណាក់ Pablo Zabaleta ក្ដី ពួកគេនឹងត្រូវលេងដោយគ្មាន Stevan Jovetic និង Fernando ឡើយក្នុងសប្ដាហ៍ទី៤នេះ។
ខ្សែបម្រើ Tom Cleverley អាចនឹងបង្ហាញខ្លួនឱ្យ Aston Villa ជាលើកដំបូងពេលប៉ះ Liverpool នៅកីឡដ្ឋាន Anfield យប់នេះ បន្ទាប់ពីផ្លាស់ពី Manchester United ក្រោមកិច្ចសន្យាខ្ចីជើង ហើយអ្នកចាត់ការ Paul Lambert រំពឹងថាប្រធានក្រុម Ron Vlaar អាចនឹងចូលលេងបាន ខណៈខ្សែប្រយុទ្ធ Christian Benteke នៅមិនទាន់ច្បាស់ទេ។ ខ្សែបម្រើថ្មី Adam Lallana ក៏អាចបង្ហាញខ្លួនឱ្យ Liverpool ជាលើកដំបូងតាំងពីផ្លាស់មកពី Southampton ក្រោយជាពីរបួសនិងបានចូលហ្វឹកហាត់ពេញលេញជាមួយមិត្តរួមក្រុម។
ខ្សែប្រយុទ្ធ Diego Costa របស់ Chelsea ដែលជាម្ចាស់ពានកីឡាករល្អប្រចាំខែសីហារបស់ Premier League ស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយថាអាចចូលលេងបានឬអត់ មានន័យថាលោក Jose Mourinho នឹងធ្វើការសម្រេចចិត្តនៅពេលជិតដល់ម៉ោងប្រកួតជាមួយ Swansea រាត្រីនេះ។
Phil Jones (សរសៃពួរ), Marouane Felliani (កជើង), Chris Smalling (ក្រលៀន), Michael Carrick (កជើង) និង Ashley Young សុទ្ធតែស្ថិតក្នុងបញ្ជីរបួសរបស់ក្រុមបិសាចក្រហម Manchester United ប៉ុន្តែសមាជិកថ្មីទាំង៦របស់លោក Louis van Gaal ដូចជា Daley Blind, Luke Shaw, Marcos Rojo, Ander Herrera, Angel Di Maria និង Radamel Falcao អាចបង្ហាញខ្លួនទាំងអស់គ្នាជាលើកដំបូងនៅ Old Trafford ពេលប៉ះ Queens Park Rangers នៅថ្ងៃអាទិត្យ៕
កម្មវិធីប្រកួតថ្ងៃសៅរ៍នេះ
ដោយ៖ យ៉ុង ម៉ុងហាក់