ក្រុម​ស្រីស្អាត AOA ចេញ​វីដេអូ​ហាត់​រាំ ស៊ី​អារម្មណ៍​អស់​ស្ទះ!

  • 2014-11-21 23:47:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ចម្រៀង​នារី​កូរ៉េ​ខាង​ត្បូង AOA បាន​បង្ហាញ​វីដេអូ​ហាត់​រាំ​ថ្មី​មួយ​កាល​ពី​ម្សិលមិញ សម្រាប់​បទ​​ចម្រៀង​ថ្មី​របស់​ពួក​គេ​គឺ​បទ “Like a Cat”។

 

ខណៈ​ដែល​វីដេអូ​ហាត់​រាំ​លើក​មុន (Eye Contact Version) បាន​ផ្ដោត​សំខាន់​លើ​សមាជិក​ក្រុម​នីមួយ​ៗ វីដេអូ​ថ្មី​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ទិដ្ឋភាព​នៃ​ក្បាច់​រាំ​ទាំង​មូល​របស់​សមាជិក​ទាំង ៦​នាក់ ដែល​អាច​ឲ្យ​អ្នក​គាំទ្រ​ទាំង​ឡាយ​អាច​ហាត់​រៀន​ក្បាច់​រាំ​នីមួយ​ៗ​តាម​រយៈ​វីដេអូ​នេះ​បាន។

 

អាល់ប៊ុម​ចម្រៀង និង​វីដេអូ​បទ “Like A Cat” បាន​ចេញ​លក់​កាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា។​

 

ទស្សនា​វីដេអូ​ហាត់​រាំ ទាំង​២​ Version របស់ AOA ថា​តើ​មួយ​ណា​គួរ​ឲ្យ​ទាក់ទាញ​ជាង?

 

 

Full Version http://youtu.be/srK7Vj5p9Tg

Eye Contact Version http://youtu.be/PwunVGuI_ew

ទស្សនា​វីដេអូ​ចម្រៀង​ដើម៖ http://youtu.be/qEYOyZVWlzs

អានអត្ថបទ៖ ស្រី​ស្រស់ ChoA ក្រុម AOA រាំ​ៗ​ដួល​ផ្កាប់​មុខ​លើ​ឆាក តែ​ហេង​វិញ

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ allkpop
អត្ថបទពេញនិយម