បេក្ខភាពអ្នកចាំទីទាំង៥នេះ ម្នាក់ណានឹងឈ្នះពាន World XI? (វីដេអូ)
- 2014-11-25 15:19:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បេក្ខភាពអ្នកចាំទីទាំង៥នេះ ម្នាក់ណានឹងឈ្នះពាន World XI? (វីដេអូ)
ចន្លោះមិនឃើញ
បេក្ខភាពអ្នកចាំទីទាំង៥សម្រាប់ប្រជែងគ្នាដណ្ដើមពានក្នុងក្រុមកីឡាករល្អបំផុតទាំង១១ក្នុងលោក ឬ FIFA/FIFPro World XI 2014 បានចេញឲ្យដឹងហើយកាលពីម្សិលមិញនេះ។ បេក្ខភាពទាំង៥ គឺជាផ្នែកមួយក្នុងចំណោមបេក្ខភាពទាំង៥៥ ដែលនឹងត្រូវដឹងទាំងអស់នៅថ្ងៃទី១ ខែធ្នូខាងមុខ។
បេក្ខភាពអ្នកចាំទីទាំង៥រូបនោះ មានដូចខាងក្រោម៖
ជាអ្នកចាំទីឈ្នះពានរង្វាន់នេះកាលពីឆ្នាំមុន
ជាប់ឈ្មោះក្នុងបញ្ជីបេក្ខភាពនេះជាលើកដំបូង
- Thibaut Courtois (បែលហ្សិក / Chelsea)
ជាប់ឈ្មោះក្នុងបញ្ជីបេក្ខភាពនេះជាលើកដំបូង
ធ្លាប់ឈ្នះពានរង្វាន់នេះ៥ឆ្នាំជាប់គ្នា (២០០៨ ដល់២០១២)
ធ្លាប់ឈ្នះពានរង្វាន់នេះបាន២ដង ក្នុងឆ្នាំ២០០៦ និង២០០៧ ប៉ុន្តែជាអ្នកចាំទីតែម្នាក់គត់ដែលជាប់ឈ្មោះក្នុងបញ្ជីបេក្ខភាពរហូត ចាប់ពីពាននេះបង្កើតដំបូងនាឆ្នាំ២០០៥មក។
http://youtu.be/fLqsctnUqwY
អ្នកដែលសម្រេចជោគវាសនាបេក្ខភាពទាំងអស់ គឺមិត្តរួមអាជីពរបស់ពួកគេ។ កីឡាករអាជីពទាំងអស់ទូទាំងពិភពលោក (ជាង២ម៉ឺននាក់) គឺជាអ្នកបោះឆ្នោតជ្រើសរើសកីឡាករដែលល្អបំផុតទាំង១១។ ពួកគេត្រូវបោះរើសអ្នកចាំទីម្នាក់ ខ្សែការពារ៤នាក់ ខ្សែបម្រើ៣នាក់ និងខ្សែប្រយុទ្ធ៣នាក់។
ក្រោយពីបញ្ចេញបេក្ខភាពអ្នកចាំទីទាំង៥រួចហើយ FIFA នឹងបញ្ចេញឲ្យដឹងពីបេក្ខភាពខ្សែការពារ (២០នាក់) នៅថ្ងៃទី២៦ វិច្ឆិកា, បេក្ខភាពខ្សែបម្រើ (១៥នាក់) នៅថ្ងៃទី២៨ វិច្ឆិកា និងបេក្ខភាព ខ្សែប្រយុទ្ធ (១៥នាក់) នៅថ្ងៃទី១ ធ្នូ។
តោះ! សាកទាយលមើល៍ ថាតើបេក្ខភាពអ្នកចាំទីទាំង៥នាក់ខាងលើ តើអ្នកចាំទីរូបណានឹងជាប់ក្នុងក្រុម World XI ឆ្នាំនេះ?
ដោយ៖ សុខ សុវត្ថិ ប្រភព៖ fifa