Key Ingredient ​Tablet ​មាន​មុខ​ម្ហូប​ជាង​ ២ ​លាន​​សម្រាប់​អ្នក​ចូលចិត្ត​ធ្វើ​ម្ហូប

  • 2014-12-02 17:40:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ចុងភៅ ​និង​អ្នក​ចូលចិត្ត​ចម្អិន​ម្ហូបអាហារ​ Key Ingredient ​គឺ​ជា​ Tablet ​ដ៏​សក្ដិសម​សម្រាប់​ប្រើ​ជា​ជំនួយការ​ផ្ទះ​បាយ​របស់​អ្នក។ ​​​នេះ​មាន​ន័យ​ថា ​មុខម្ហូប​រាប់​លាន​មុខ​ដែល​អ្នក​ចង់​ចម្អិន​​គឺ​ស្ថិត​នៅ​នឹង​​ចុង​ម្រាម​ដៃ​​អ្នក​តែ​ម្ដង។

 

​​​Tablet ​ជំនាញ​ខាង​ម្ហូប​នេះ​មាន​បំពាក់​ប្រព័ន្ធ​ WiFi ​មាន​អេក្រង់​ទំហំ ៨,២ ​អ៊ីញ ​និង​​អាច​ឲ្យ​អ្នក​ប្រើប្រាស់​​បើក​មើល​វិធី​ចម្អិន​ម្ហូប​ដល់​ទៅ​ជាង​ ២ ​លាន​មុខ​នៅ​ក្នុង​នោះ។ ​​ចំពោះ​មុខ​ម្ហូប​ដែល​អ្នក​បាន​ជ្រើសរើស​ធ្វើ​ម្ដង​ហើយ ​វា​នឹង​​រក្សា​ទុក ​និង​រៀបចំ​យ៉ាង​មាន​របៀប​ដាច់​មួយ​ឡែក​ក្នុង​សៀវភៅ​ចម្អិន ​​ហើយ​ក្រៅ​ពី​នេះ​អ្នក​ក៏​អាច​បញ្ចូល​មុខ​ម្ហូប​ និង​វិធី​ចម្អិន​ផ្ទាល់​ខ្លួន​ដែរ។

​​Key Ingredient ​​មាន​បំពាក់​លក្ខណៈ​សម្បត្តិ​ពិសេស​មួយ​ចំនួន​ដូចជា ​​មាន​គម្រប​ស៊ីលីកូន​ដើម្បី​ការពារ​ការ​ខ្ទាត​ប្រឡាក់ ​និង​កម្ដៅ​នៅ​ផ្ទះ​បាយ។ ​វា​មាន​ស្រោម​ដែល​អាច​ឲ្យ​ដាក់​ផ្ដេក​ ឬ​បញ្ឈរ​ងាយ​ស្រួល​មើល​ក្នុង​ពេល​ចម្អិន។ ​កាន់​តែ​អស្ចារ្យ​ទៀត​ បច្ចេកវិទ្យា​អាន​អត្ថបទ​ទៅ​ជា​សំឡេង​​អាច​ឲ្យ​ឧបករណ៍​មួយ​នេះ​​អាន​មុខ​ម្ហូប ​និង​វិធី​ចម្អិន​ពី​មួយ​ដំណាក់កាល​ទៅ​មួយ​ដំណាក់កាល​​លឺៗ​មិន​បាច់​ឲ្យ​ចុងភៅ​ហត់​ដើរ​មក​ Scroll ​ចុះ​ឡើង​ឡើយ។ ​ក្រៅ​ពី​ប្រើ​ជា​ Tablet ​សម្រាប់​ជួយ​ដល់​ចុងភៅ​ Tablet ​មួយ​នេះ​ក៏​អាច​ប្រើ​សម្រាប់​ស្តាប់​ចម្រៀង​ ​​បើក​វីដេអូ ​លេង​ហ្គេម​ និង​លេង​អ៊ីនធឺណិត​ដូច​ Tablet ​ដទៃ​ទៀត​ដែរ។​

 

វា​មាន​តម្លៃ ​១៥០ ​ដុល្លារ ​និង​កំពុង​ដាក់​លក់​នៅ​លើ​ទីផ្សារ​បច្ចុប្បន្ន៕

 

ប្រែ​សម្រួល៖ ​សីហា ប្រភព៖ ​gizmag

អត្ថបទថ្មី