អស្ចារ្យមែន! កូនខ្មែរឡើងបញ្ចេញក្បាច់គុនលើឆាក Britain's Got Talent គណៈកម្មការពេញចិត្តស្ដូក
- 2014-12-03 18:00:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស្ចារ្យមែន! កូនខ្មែរឡើងបញ្ចេញក្បាច់គុនលើឆាក Britain's Got Talent គណៈកម្មការពេញចិត្តស្ដូក
ចន្លោះមិនឃើញ
តារាសម្ដែងក្បាច់គុនសញ្ជាតិខ្មែរ – បារាំង Maurice CHAN និងក្រុមរបស់ខ្លួន ឈ្មោះ Cascade បានឡើងសម្ដែងក្បាច់គុនដ៏អស្ចារ្យលើឆាកកម្មវិធី Britain's Got Talent កាលពីខែមេសា ឆ្នាំ២០១២។ ដោយការសម្ដែងនេះគឺតាំងពី ២ឆ្នាំមុន ជឿជាក់ថាប្រិយមិត្តមួយចំនួនប្រហែលជាធ្លាប់ទស្សនា តែធ្លាប់មិនចាប់អារម្មណ៍ថាក្នុងចំណោមអ្នកសម្ដែងទាំងនោះមានម្នាក់គឺជាជនជាតិកម្ពុជា។
ការសម្ដែងរបស់ Maurice Chan និងក្រុមរបស់គេ បានធ្វើឲ្យទស្សនិកជនជាច្រើនពេញចិត្ត និងទទួលបានការកោតសរសើរជាច្រើនពីគណៈកម្មការទាំង ៤រួមមាន Simon Cowell, Amanda Holden, Alesha Dixon, និង David Walliams។ ទីបំផុតពួកគេក៏បានជាប់ទៅវគ្គបន្ទាប់។
ទស្សនាការសម្ដែងរបស់ក្រុម Cascade លើវេទិកា Britain's Got Talent ខាងក្រោមនេះ៖
http://youtu.be/2XK0g-uQp0E
អានអត្ថបទ៖ សត្វឆ្លាតៗ ឡើងប្រឡងកម្មវិធី Got Talent ទស្សនាហើយមិនសរសើរមិនបាន
Maurice Chan បានកើតក្នុងជំរំជនភៀសខ្លួនក្នុងប្រទេសថៃនៅថ្ងៃទី ៧ កក្កដា ១៩៧៥ ក្រោយឪពុកម្ដាយបង្ខំចិត្តភៀសចេញពីប្រទេសកម្ពុជាដោយសាររបបខ្មែរ ក្រហម។ នៅឆ្នាំ ១៩៧៦ លោកបានផ្លាស់ទីលំនៅជាថ្មីទៅរស់ក្នុងប្រទេសទីបីគឺ ប្រទេសបារាំង។ Maurice ចាប់ផ្ដើមធ្វើជាតួវាយតប់ (Stunt) ក្នុងប្រទេសបារាំងតាំងពីឆ្នាំ ២០០០ មក ដោយធ្វើការជាមួយអ្នករៀបចំប្លង់វាយតប់ និងឈុតគ្រោះថ្នាក់មួយចំនួន។ រឿងហូលីវូដដែលរូបគាត់សម្ដែងដំបូងមានចំណងជើងថា “Unleashed” ឬ “Danny the Dog” ជាភាសាបារាំង ដែលសម្ដែងជាមួយ លី លានជា (Jet Li) និង Morgan Freeman ក្នុងឆ្នាំ ២០០២ មុននឹងចាក់បញ្ចាំងនៅឆ្នាំ ២០០៥៕
ចុចត្រង់នេះ ដើម្បីអានជីវប្រវត្តិលម្អិតរបស់តារាសម្ដែង Maurice Chan
អានអត្ថបទ៖ទស្សនាការសម្ដែងពិសេសៗ ពីកម្មវិធី American Music Awards 2014
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ Youtube