យុវជន​​​សង្កេត​ការណ៍​ប្រលង​បាក់​ឌុប​ជាង​ ២​ពាន់​នាក់​ទទួល​ប័ណ្ណ​​សរសើរ​ល្ងាច​នេះ​​​

  • 2014-09-27 17:52:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​​​​ជាង​ ២​ពាន់ ​​នាក់​ នឹង​ទទួល​បាន​​លិខិត​សរសើរ​ ចំពោះ​​ការកិច្ច​ខិត​ខំ​ប្រឹង​ប្រែង ​​​​​ចូល​រួម​​សង្កេត​ការណ៍​ប្រលង​បាក់​ឌុប​​​​លើក​​ទី​១​​​។ ឯកឧត្ដម​ ទេសរដ្ឋមន្ត្រី​ ឱម​ យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​​រលួយ​ និង ឯកឧត្ដម​ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន និង​កីឡា​ និង​មាន​វត្តមាន​ ក្នុង​ពិធី​ចែក​ប័ណ្ណ​សរសើរ​នៅ​​ល្ងាចនេះ​​​ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​។

 

​ការ​ប្រលង​សញ្ញាបត្រមធ្យម​សិក្សា​ទុតិយភូមិ(បាក់ឌុប) កាល​ពី​ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០១៤ កន្លង​មក​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​បាន​ដាក់​ពង្រាយ​អ្នក​សង្កេតការណ៍​ចំនួន​ ២៧១៥ នាក់​ នៅ​តាម​មណ្ឌល​ ១៥៤​​ ទូទាំង​ប្រទេស​។ ក្នុង​នោះ​មាន​​មន្រ្តី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចំនួន​១៦៦ នាក់​ និង​អ្នក​ស្ម័គ្រ​ចិត្ត​ចំនួន​ ២៥៤៩ នាក់​ មក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ សមាគម​ សាកលវិទ្យាល័យ និង​ក្រុម​បុគ្គល​ឯកជន។ ក្រៅ​ពី​ចែក​​ជូន​ប័ណ្ណ​សរសើរ​​យុវជន​ទាំង​​អស់​ក៏​នឹង​​ទទួល​ទាន​អាហារ​រួម​គ្នា​ផង​ដែរ៕

 

 

អានអត្ថបទ៖ភាព​មិន​ប្រក្រតី​ ​ពេល​ប្រលង​បាក់​ឌុប​លើក​ទី​១​ ត្រូវ​បាន​​លាត​ត្រដាង​ដោយ ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ចុច​ត្រង់​នេះ​

អត្ថបទ៖មៃ សុខលីម