Apple ប្រាប់អ្នកប្រើ iPhone ថាកុំឲ្យ jailbreak ប្រយ័ត្នស្ដាយក្រោយ
- 2014-12-04 16:40:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple ប្រាប់អ្នកប្រើ iPhone ថាកុំឲ្យ jailbreak ប្រយ័ត្នស្ដាយក្រោយ
ចន្លោះមិនឃើញ
បច្ចុប្បន្ន ការ jailbreak លើ iPhone គឺស្របច្បាប់នៅអាមេរិក ប៉ុន្តែ Apple នៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ណែនាំអ្នកប្រើប្រាស់ iPhone មិនឲ្យ jailbreak ព្រោះអាចនឹងគ្មានសិទ្ធិទទួលបានសេវាកម្មធានាជួសជុលផ្នែក software ពី Apple។
នៅក្នុង software license agreement របស់ Apple បានបញ្ជាក់ប្រាប់ថា ការកែប្រែលើ software លើ iPhone ណាមួយ (សំដៅលើ jailbreak) គឺរំលោភលើកិច្ចព្រមព្រៀង software license។ ដូច្នេះ Apple ណែនាំអតិថិជនរបស់ខ្លួនគួរកុំ jailbreak។
បើសិន iPhone របស់អ្នកមានបញ្ហាពេលកំពុង jailbreak ហើយមិនអាចប្រើប្រាស់បាន Apple នឹងមិនទទួលខុសត្រូវលើសេវាកម្មធានាជួសជុលផ្នែក software នោះឡើយ។ iPhone នឹងក្លាយជាដុំថ្មមួយដុំគ្មានប្រយោជន៍។
ថ្មីៗនេះ កម្ពុជាក៏មានក្រុមហ៊ុនពីរនាំចូល iPhone ស្របច្បាប់ពី Apple ដោយផ្ដល់តម្លៃស្តង់ដារសម្រាប់អតិថិជនខ្លួន ជាមួយសេវាកម្មធានា (warranty) លើផ្នែក software ដ៏កក់ក្ដៅផងដែរ។
ដឹងអីចឹងហើយ ប្រិយមិត្តជ្រើសរើស jailbreak ឬមិន jailbreak?
ដោយ៖ សុផាត
ប្រភព៖ idownloadblog