កើតមុនពេលមករដូវ ស្ត្រីគួរធ្វើបែបណា?
- 2014-12-07 18:27:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កើតមុនពេលមករដូវ ស្ត្រីគួរធ្វើបែបណា?
ចន្លោះមិនឃើញ
ការមករដូវគឺជាសភាពធម្មតា និងបង្ហាញពីសុខភាពល្អដែលតែងកើតឡើងរាល់ខែសម្រាប់នារី។ ការមករដូវនេះឯងបង្ហាញថារាងកាយស្ត្រីមានដំណើរការល្អ និងបញ្ជាក់ថាស្ត្រីគ្មានផ្ទៃពោះ។ វដ្ដនៃរដូវនេះអាចបង្កផលប៉ះពាល់ដល់ផ្លូវអារម្មណ៍ និងរាងកាយស្ត្រីតិចតួចដូចជា ធ្វើឲ្យមានអារម្មណ៍មួម៉ៅ អស់កម្លាំង និងកើតមុនជាដើម។
វិធីទី១៖
វិធីទី២៖ ពិភាក្សាជាមួយគ្រូពេទ្យ ក្នុងករណីដែលអាចប្រើថ្នាំពន្យារកំណើតដើម្បីជួយទប់ទល់ការកើតមុន។ វិធីនេះមានប្រសិទ្ធភាព ជាពិសេសសម្រាប់ស្ត្រីដែលតែងឡើងមុនរាល់ពេលមករដូវ។ តាមសម្ដីអ្នកជំនាញមកពីនាយកដ្ឋានសុខភាព និងមនុស្សរបស់សហរដ្ឋអាមេរិកបានអះអាងថា ថ្នាំពន្យារកំណើតអាចជួយកាត់បន្ថយជាតិខ្លាញ់ពីក្នុងស្បែក និងមូលហេតុផ្សេងទៀតដែលបង្កឲ្យកើតមុន។
វិធីទី៣៖
វិធីទី៤៖ ចៀសវាងអារម្មណ៍ស្មុគស្មាញ ឬបញ្ហាដែលធ្វើឲ្យអ្នកគិតច្រើន ព្រោះអារម្មណ៍ស្មុគស្មាញក៏អាចជាកត្តាដែលធ្វើឲ្យកើតមុនផងដែរ។ អ្នកអាចធ្វើការសមាធិរយៈពេលខ្លីណាមួយ ឬសម្រាកឲ្យបានគ្រប់គ្រាន់ដើម្បីកម្ចាត់អារម្មណ៍ស្ត្រេសទាំងនោះ។ ជាងនេះទៀត អ្នកត្រូវញ៉ាំទឹកឲ្យបានច្រើន ដើម្បីចូលទៅផ្សើមរាងកាយ និងលាងជាតិកខ្វក់ចេញពីរាងកាយបានផង៕
ប្រែសម្រួល៖ សរ សុគន្ធី ប្រភព៖ livestrong, younghopes