រឿង​១០​​យ៉ាង​ អ្នក​ប្រើ​ iPhone​ បើ​មិន​ទាន់​ដឹង​ ត្រូវ​ដឹង​ភ្លាម!

  • 2014-09-14 14:37:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រើ​ប្រាស់​ Smartphone​ ប្រកប​ដោយ​សុវត្ថិភាព​ខ្ពស់​ គ្មាន​នរណា​អាច​លួច​ឯកសារ​បាន​ ឬ​ងាយ​ខូច​​ គឺ​ទាមទារ​ឲ្យ​អ្នក​ប្រើប្រាស់​ត្រូវ​យល់​ដឹង​នូវ​វិធី​បង្ការ​មួយ​ចំនួន។

 

 

​ខាង​ក្រោម​នេះ​ជា​បញ្ហា​ទាំង​ ១០​ ដែល​អ្នក​កំពុង​ប្រើ​ iPhone​ គួរ​ជៀស​វាង៖

 

 

១. ការ​យក​ iPhone​ ទៅ​តំបន់​ឆ្នេរ​នា​រដូវ​ក្ដៅ​ ជា​ពេល​វេលា​រីករាយ​បំផុត ​ប៉ុន្តែ​វា​អាច​មាន​បញ្ហា​ខ្លាំង​ចំពោះ​ Smartphone​ របស់​អ្នក។ ​iPhone​ ងាយ​ឡើង​កម្ដៅ​ និង​ចុះ​កម្ដៅ​លឿន​ពោល​គឺ​ត្រជាក់​ខ្លាំង​ពេក​និង​ក្ដៅ​ខ្លាំង​ពេក​អាច​បណ្ដាល​ឱ្យ​វា​រលត់​មិន​ដំណើរ​ការ។ ដូច្នេះ​មាន​ន័យ​ថា​ គូរ​រក្សា​ iPhone នៅ​កន្លែង​មាន​សីតុណ្ហភាព​ល្មម។

 

 

 

 

២. ការ​ប្រើប្រាស់​ Password Protection​ នៅ​លើ​ iPhone​ ជា​រឿង​សំខាន់។ ​ជាង​ពាក់​កណ្ដាល​នៃ​អ្នក​ប្រើប្រាស់​ iPhone​ មិន​បាន​ដាក់​ Password​ នៅ​លើ​ទូរសព្ទ​របស់​ពួក​គេ​ទេ។ អ្នក​ទាំង​អស់​គ្នា​ដឹង​ស្រាប់​ហើយ​ថា​ iPhone​ ជា​របស់​ដែល​ចោរ​ចូល​ចិត្ត​លួច​ជាង​គេ​ ដូច្នេះ​ការ​ដាក់​ Password​ គឺ​ជា​រឿង​ល្អ​ បង្ការ​កុំ​ឲ្យ​ធ្លាយ​ឯកសារ​ផ្សេង​ៗ។

 

 

 

 

៣. គួរ​ជៀស​វាង​ប្រើ​ឆ្នាំង​សាក​ក្លែងក្លាយ​ព្រោះ​វា​អាច​បណ្ដាល​ឱ្យ​ iPhone​ របស់​អ្នក​ផ្ទុះ​បាន។

 

 

 

 

៤.​ មិន​គួរ​ប្រើ​ GPS ​លើ​គ្រប់​ App​ ទាំង​អស់​នោះ​ទេ ​ព្រោះ​វា​អាច​ធ្វើ​ឱ្យ​ថាមពល​ថ្ម​របស់​ iPhone​ របស់​អ្នក​ឆាប់​អស់។

 

 

 

 

៥.​ គួរ​កាត់​បន្ថយ​កម្រិត​ Brightness​ (ពន្លឺ) នៅ​ទី​កន្លែង​ភ្លឺ​ ព្រោះ​វា​អាច​ជួយ​​ឱ្យ​ថ្ម​ iPhone ​ប្រើ​បាន​យូរ​ជាង​មុន។

 

 

 

 

 

៦. ចូរ​កុំ​សាក​ថ្ម​ iPhone​ ចោល​នៅ​ពេល​យប់ ​ឬ​ទុក​ទាល់​តែ​ពេញ​ ហើយ​​មិន​ព្រម​ឈប់​សាក​ ព្រោះ​វា​ងាយ​បំផ្លាញ​កម្រិត​ថាមពល​ថ្ម​យ៉ាង​ឆាប់​រហ័ស។

 

 

៧. ​ប្រសិន​បើ​អ្នក​Download App ​យក​មក​ប្រើ​លើ​ iPhone​ ច្រើន​ពេក​ ប៉ុន្តែ​ App មួយ​ចំនួន​មិន​បាន​ប្រើ​វា​ក៏​អាច​បណ្ដាល​ឱ្យ​ថ្ម​ឆាប់​អស់​ និង​នឹង​ស៊ី​អស់​​ Memory​ ច្រើន។

 

 

 

 

៨.​ ការ​ប្រើ​ Bluetooth​ និង​ Wi-Fi ជា​រឿង​ចាំ​បាច់​ដើម្បី​សន្សំ​សំចៃ​ថវិកា​នៅ​លើ​ iPhone​ តែ​ត្រូវ​ដឹង​ថា​ពេល​អ្នក​ទាំង​អស់​គ្នា​ឈប់​ប្រើ​អ៊ីនធឺណិត​ដោយ​ភ្ជាប់​ជាមួយ​ Wi-Fi​  គួរ​តែ​បិទ​វា​ភ្លាម​ ព្រោះ​វា​អាច​ជួយ​ឱ្យ​ថ្ម​ប្រើ​បាន​យូរ​ជាង​មុន។

 

 

៩. តើ​អ្នក​ទាំង​អស់​គ្នា​ប្រើ ​​iPhone​ ពេញ​មួយ​សប្ដាហ៍​មែន​ទេ? ការ​ប្រើ​ ៧​ថ្ងៃ​ពេញ​ក៏​បណ្ដាល​ឱ្យ​ថ្ម​ឆាប់​អស់​ និង​ខូច​គុណភាព​បាន​ដែរ។ ដូចនេះ​គួរ​តែ​បិត​ចោល​ពេល​ខ្លះ​ ប្រសិន​បើ​អ្នក​មិន​ចាំ​បាច់​ប្រើ។

 

 

 

 

១០.​ គួរ​កុំ​ប្រើ​សំឡេង​ Beep​ ឬ​សំឡេង​ញ័រ​នៅ​លើ​ iPhone​ គ្រប់​ពេល​មាន​គេ​ផ្ញើ​សារ​មក​ ព្រោះ​វា​អាច​ឆាប់​អស់​ថ្ម​លឿន៕

 

 

 

 

ប្រែ​សម្រួល​៖​សែម​ សុធារិទ្ធ ប្រភព៖​ boggleup